Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងទីម័រលេស្ត បានជជែកពិភាក្សាអំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ន

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី នៃប្រទេសទីម័រលេស្ត បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍប្រេងកាតនៅកម្ពុជា។ ភាគីទាំងពីរ (កម្ពុជានិងទីម័រលេស្ត) បានជជែកពិភាក្សា អំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ន។

ឯកឧត្តមបណ្ឌិត អ៉ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី Agio Pereira នៃប្រទេសទីម័រលេស្ត អមដោយវត្តមាន ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរាជទូតនៃប្រទេសទីម័រលេស្តប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Stephen Webb, នាយកផ្នែកថាមពល។

ឯកឧត្តមទេសរដ្ឋមន្រ្តី Agio Pereira បានថ្លែងថាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងដ៏ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ និងការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស។

ជំនួបពិភាក្សានេះ ភាគីទីម័រ បានស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍប្រេងកាតនៅកម្ពុជា។ ភាគីទាំងពីរ បានជជែកពិភាក្សាអំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងនិងឧស្ម័ន។

ជាកិច្ចការបន្ទាប់ ភាគីទាំងពីរ នឹងពិភាក្សាលម្អិតបន្ថែមអំពីលទ្ធភាព ក្នុងការបង្កើតវគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ រវាងមន្ត្រីជំនាញនិងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈការរៀបចំសិក្ខាសាលា និងវេទិកានានា នៅប្រទេសកម្ពុជា ឬនៅប្រទេសទីម័រ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×