Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីបាឡែន បើកលឿនទៅបុ.កទម្លុះរបងផ្ទះពលរដ្ឋ បា.ក់អស់ជាច្រើនកង់

spot_img

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុ.កទ្វារ និងបន្តល្បឿនទៅបុ.កទម្លុះរបងផ្ទះពលរដ្ឋរងការខូចខាតបា.ក់អស់ជាច្រើនកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១និង ១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសាលាជាស៊ីម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខកណ្តាល 2A-8766 បើកបរតាមបណ្ដោយផ្លូវសាលាជាស៊ីម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុ.កទ្វារបណ្តាលឲ្យបា.ក់រួចបន្តល្បឿន ទៅបុ.កទម្លុះរបងផ្ទះបណ្តាលឲ្យបា.ក់ជាច្រើនកង់ ចំណែកឯរថយន្តវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង រីឯតៃកុងរថយន្តបង្កវិញ ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុភ្លាមៗ ។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំង២សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img