Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកលឿនហោះទៅបុករង្វង់មូល នាងមច្ឆា បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

spot_img

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតហោះទៅបុ.ករង្វង់មូលនាងមច្ឆា បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក toyota prius ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BD-0638 បើកបរតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បួងចង្កូតហោះឡើងលើខឿនជ្រុល ទៅបុ.ករង្វង់មូលនាងមច្ឆា បណ្ដាលឱ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញរងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កក៏បានដើរចេញពីចំណុចកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img