Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូត ដួលខ្ទាតចូលក្រោមកង់រថយន្ត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅទាក់ដៃចង្កូតនឹងរថយន្តកូរ៉េ បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះកែវសុភា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរ ជាកម្មករ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរស២នាក់ បានជិះម៉ូតូឌុបគ្នាម៉ាកស្មាសរ៉េវ៉ូ ពណ៌ក្រហមលាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល1H-7688 ជិះតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនក៏មានរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ព្រៃវែង3A-1340 បើកបរដោយបុរសម្នាក់ ស្របទិសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួលបុរសជាជនរងគ្រោះ ខ្ទាតចូលក្រោមកង់រថយន្តកិ.នស្លា.ប់ភ្លាមៗ ចំណែកឯនាក់អង្គុយពីក្រោយបា.ក់ដៃមួយចំហៀង រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ហើយភ្លាមនោះដែរ តៃកុងរថយន្តក៏បានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×