ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមនិងបក្សពួកម្នាក់ទៀត បានធ្វើសកម្មភាពរត់ទៅឆ.ក់ទូរស័ព្ទពីបុរសជាអ្នករត់កង់បី បានសម្រេច តែរត់មិនរួច ត្រូវម្ចាស់ដេញតាមពីក្រោយទាន់ ឃាត់បានម្នាក់ប្រគល់ទៅឲ្យសមត្ថកិច្ច ចំណែកឯបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសជាអ្នករត់កង់បី បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានបើកកង់បីមួយគ្រឿង តាមបណ្តោយផ្លូវ២០៥ បន្ទាប់មកក៏លេចមុខជនសង្ស័យមានគ្នា២នាក់ មកបន្លំធ្វើជាហៅកង់ដឹកបន្លែ បន្ទាប់មកជនរងគ្រោះ ក៏បានឈប់កង់បី បន្ទាប់មកជនសង្ស័យឃើញឱកាសល្អរាងស្ងាត់ ក៏បានឆ.ក់ទូរស័ព្ទម៉ាកសាមសុងមួយគ្រឿង ពីដៃជនរងគ្រោះបានសម្រេចរួចព្យាយាមរត់គេចខ្លួន ហើយភ្លាមនោះដែរ ជនរងគ្រោះក៏បានជិះកង់បីដេញតាមពីក្រោយ រួចស្រែកហៅអ្នកជិតខាងឲ្យជួយ លុះដេញមកដល់ផ្លូវម៉ៅសេទុង ចំណុចនៅមុខក្រុមហ៊ុន metfone ក៏ត្រូវបានប្រជាពលរដ្ឋឃាត់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាម។

បន្ទាប់ពីកាត់ខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយរួចក៏អត់វា.យខ្នោះ.យកជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី ២ ដើម្បីសួរនាំនិងចាត់ការបន្ត ទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកឯបក្សពួកម្នាក់ទៀត សមត្ថកិច្ចនិងតាមស្រាវជ្រាវបន្ត ដើម្បីឈានដល់ការឃាត់ខ្លួន យកមកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត








