Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រុងប្រយ័ត្ន ! ស្លា.ប់មនុស្ស ៥នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ

spot_img

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែឧសភា នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លា.ប់ និងរងរបួសចំនួន ២នាក់ ដោយក្នុងនោះរបួសធ្ងន់ ១នាក់ និងស្រាល ១នាក់ ។ តួលេខអ្នកស្លាប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង ៤រសៀល។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលសារព័ត៌មាន CEN ទទួលបាន។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី ខេត្ត ចំនន ៤ មានដូចជា ភ្នំពេញ របួស ១នាក់ , ខេត្តព្រះវិហារ ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ខេត្តសៀមរាប ស្លា.ប់ ៣នាក់ និងខេត្តត្បូងឃ្មុំ ស្លា.ប់ ១នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img