Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០មេហ្គាវ៉ាត់

spot_img

សៀមរាប ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០មេហ្គាវ៉ាត់។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងបែបនេះនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងលោក ឡេង លាត ជា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានថ្លែងថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០មេហ្គាវ៉ាត់ ក្នុងនោះខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា១០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង២ពាន់ម៉េហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជាខាតធនយ៉ាងច្រើន។ យោងតាមឯកឧត្តមរដ្ឋមន្ត្រី បើទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានខិតខំស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ចែកចាយជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាព និរន្តរភាព និងតម្លៃសមរម្យ។

ឯកឧត្តមស៊ុយ សែម បន្តថា ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជាបានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនីបានចំនួន៩៨ភាគរយនៃចំនួនភូមិសរុបចំនួនប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា ។ ឯកឧត្តមបន្តថា ក្នុងនោះដែរប្រជាពលរដ្ឋចំនួន៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៨៤ភាគរយនៃចំនួន២លានខ្នងផ្ទះនៅទូទាំងប្រទេសកម្ពុជា ត្រូវបានអះអាងថាបានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួចរាល់ ខណៈត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន៩៨ភាគរយ នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។


ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ចំពោះភូមិ២ភាគរយដែលនៅសេសសល់មិនទាន់បានបញ្ជូនបណ្តាយអគ្គិសនីទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណាក្រសួងនឹងខិតខំរកប្រភពថាមពលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។ បច្ចុប្បន្នកម្ពុជាមានទំបន់វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×