Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​ត្រី​បបែល​យក្ស​ទម្ងន់​ជិត ២០០ គីឡូក្រាម នៅ​ទន្លេមេគង្គ ខណៈ​អ្នក​អភិរក្ស​ធ្វើការ​ព្រមាន នេះ​ជា​សញ្ញា​គួរឲ្យ​ព្រួយបារម្ភ ព្រោះថា…

spot_img

កាលពីថ្ងៃទី៥ ខែឧសភា ប្រជានេសាទមួយក្រុមក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា បានរកឃើញត្រីបបែលយក្សមួយក្បាលដោយចៃដន្យ ដែលមានទម្ងន់ជិត ២០០គីឡូក្រាម។

ត្រីនេះ​ត្រូវបានគេ​កំណត់អត្តសញ្ញាណថា​ជា​ត្រីទឹកសាបយក្សឈ្មោះវិទ្យាសាស្រ្ត Urogymnus polylepis។ វា​មានទំហំធំ ទទឹង ១,៩ ម៉ែត្រ បណ្តោយ ៣,៩ ម៉ែត្រ និង​ទម្ងន់ ១៨១ គីឡូក្រាម។

បន្ទាប់ពីចាប់បានត្រីបបែលយក្សនេះរួច ក្រុមអ្នកនេសាទបានរាយការណ៍ទៅក្រុមអភិរក្សសត្វក្រោមទឹក ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Nevada Reno (URN) ដើម្បីស្រាវជ្រាវ។ អ្នកជំនាញបានធ្វើការវាស់វែង​រួចក៏បានព្រលែងវាទៅក្នុងបរិយាកាសធម្មជាតិវិញផងដែរ។

នេះ​មិនមែនជា​លើកទីមួយទេ ​ដែលត្រីបបែលយក្ស​ត្រូវបានគេ​រកឃើញនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ពីមុនបានបង្ហាញថា ត្រីនេះអាចលូតលាស់មានទំហំធំជាងនេះ នោះគឺនៅក្នុងឆ្នាំ ២០០៥ ត្រីបបែលយក្សមួយក្បាល ត្រូវបានគេចាប់បាននៅក្នុងប្រទេសថៃដែលមានទម្ងន់រហូតដល់ ២៤៩ គីឡូក្រាម ឯណោះ។

តែយ៉ាងណាមិញ ការរកឃើញ “សត្វចម្លែកទឹក” នៅក្នុងទន្លេមេគង្គលើកនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រជាច្រើន។ យោងតាមលោក Zeb Hogan មកពីសាកលវិទ្យាល័យ Nevada, Reno និងជាអ្នកដឹកនាំក្រុមបេសកកម្ម Wonders of the Mekong ដែលផ្តល់មូលនិធិដោយ USAID ការរកឃើញសត្វយក្សបែបនេះ គឺជាការព្រមានមួយ។

លោក Hogan បាននិយាយថា៖ “ការរកឃើញដោយចៃដន្យរបស់អ្នកនេសាទ គឺបានបញ្ជាក់ពីអត្ថិភាពនៃត្រីដ៏ធំ ដែលជាប្រភេទកម្រជិតផុតពូជនៅក្នុងផ្នែកនៃទន្លេនេះ។ នេះគឺជាទន្លេដែលលាតសន្ធឹងឆ្ងាយណាស់ វាមិនត្រូវបានគេសិក្សាឱ្យបានល្អទេ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសិក្សាអំពីជីវចម្រុះ”។

លោក Hogan បន្តថា “សត្វទឹកដ៏ចម្លែក” នេះបានបោកបក់មកកាន់ច្រាំង អាចជាសញ្ញាមួយដែលថា ផ្នែកនៃទន្លេមេគង្គបានរងការខូចខាតអេកូឡូស៊ី។ ដំណើរការនេះកើតឡើង គឺដោយសារតែគម្រោងសាងសង់ទំនប់វារីអគ្គិសនី ការនេសាទខុសច្បាប់ និងកាកសំណល់ប្លាស្ទិក។

ប្រធានក្រុមដឹកនាំបេសកម្មសម្រាប់ជីវៈចម្រុះរូបនេះ នៅបានឲ្យដឹងថា ទន្លេក៏ស្ថិតនៅក្រោមការគំរាមកំហែងពិសេស ពីការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពស្ងួតដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino បានធ្វើឱ្យកម្រិតទឹកតាមរដូវក្នុងទន្លេមេគង្គ ធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×