Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ
តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយធ្វើសកម្មភាព អា.កកាត់ក្បាលប្រពន្ធខ្លួនឯង រួចយកទៅបោះចោល ហើយបុរស ជា ប្តី ក៏ បាន រត់គេចខ្លួនបាត់ ដោយភ្លើងប្រចណ្ឌ ប្រព្រឹត្តនៅចំណុច ក្នុងបន្ទប់ជួលលេខ ៧ ជាន់ទី ១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក សម ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានី ភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ ( ត្រូវជាប្តី ) មានស្រុកកំណើត ភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។

ចំណែកឯជនរងគ្រោះមាន លី ស្រីនុច ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិក ផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និង មានស្រុក កំណើត នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

អ្នកទាំងពីរនាក់ រស់នៅនៅក្នុងបន្ទប់ជួលលេខ ៧ ជាន់ទី១ ផ្ទះលេខ ១៥ ផ្លូវលេខ ៥៣០ ស្ថិតក្នុងភូមិ ៤ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាត.កម្មគិតទុជាមុន” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខជាប់គុក អស់មួយជីវិត ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ នៅតាម ផ្លូវជាតិ លេខ ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×