Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពការណ៍ទូទៅថ្ងៃទីដប់មួយ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង

ភ្នំពេញៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់មួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
គ.ជ.ប បន្តថា ក្នុងថ្ងៃទីដប់មួយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។

តាមការកត់សម្គាល់ នៅខេត្តព្រៃវែង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជា ចំនួន ១៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ចំនួន ៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ១ ឃុំ គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦ ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន ៨ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៧ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥ ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន ៤ ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន ១ ឃុំ។ ដោយឡែក នៅខេត្តឧត្ដរមានជ័យ គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ២ ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។

ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់មួយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×