Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើប ទៅបុ.កកង់បី រួចបន្តបើករត់ទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងលឿនទៅបុ.កកង់បីហើយមិនព្រមដោះស្រាយ រួចបន្តបើករត់ក៏ជ្រុ.លទៅបុ.កនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបា.ក់ មួយកង់ចំណែករថយន្តរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ។

ហេងុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចទល់មុខការ៉ាស់សាំងទូតាល់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2Z-2508 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន ខណៈមកដល់ត្រង់ចំណុចជិតនឹងស្ពានអាកាស ៧ មករាក៏ជ្រុ.លចង្កូតទៅបុ.កកង់មិនព្រមឈប់ដោះស្រាយ រួចបន្តល្បឿនបើករត់ទៅមុខទៀត ក៏ជ្រុលបុ.កនិងរនាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបា.ក់មួយកង់ទ័រ ទៅមុខលេងរួចចំណែកឯតៃកុងជាជនជាតិចិន បានចុះពីក្នុងរថយន្តស្រវឹងដេកននឿលពេញផ្លូវ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×