ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុស-ស្រី៤នាក់ ពាក់ព័ន្ធនឹងការ រក្សាទុក ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចបុរីBS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង/ខេត្ត ព្រះសីហនុ ។
កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ៤នាក់មាន៖ ១- ឈ្មោះ LIU YANBIAO ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះCHEN WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិន ប្រាកដ ។ ៣-ឈ្មោះ LIU MENG TING ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ។ ៤-ឈ្មោះ WU ZHONG WEI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ។ អ្នកទាំងបួននាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៥ សង្កាត់៤ ក្រុង/ខេត្ត ព្រះសីហនុ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ ថ្នំាញៀន ប្រភេទ ខេ (k) ចំនួន ១ កញ្ចប់ ទម្ងន់ ៣,១៩ ក្រាម -ជ្រញ់សម្រាប់ដាក់គ្រឿងញៀនចំនួន ២ -ទូរ សព្ទ័ ៤ គ្រឿង -ជញ្ជីង ចំនួន ២ -លិខិតឆ្លងដែន ចំនួន ១៦ ក្បាល -ប្រាក់ ដុល្លារ ១ ពាន់ដុល្លារ -ប្រា ក់យ័ន១៨០០ យ័ន – ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន -កាតមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


