ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលជា មុខសញ្ញាប្រើកូនកាំបិតភ្ជង់គំរាម ប្ល.ន់យកម៉ូតូ ពីជនរងគ្រោះម្នាក់ រួចរត់គេចខ្លួនបាត់ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ុក ណាយ៉ិន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌ ច្បារអំពៅ ។

ចំណែក ជនរងគ្រោះ ឈ្មោះ មូល សំបូរ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ ស្ងោរសណ្តែកដី រស់នៅផ្ទះលេខ ១៩០ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ ។
ចំពោះវត្ថុតាងមាន៖ ម៉ូតូ ម៉ាក Honda Scoopy ពណ៌ ខៀវ ផ្លាកលេខ ភ្នំពេញ ១IX-៨៨៧៨ ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


