ភ្នំពេញៈ បែកធ្លាយព័ត៌មានផែនការសម្ងាត់របស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដាក់ផែនការអោយប្រមូលមនុស្សយ៉ាងតិច ៣ម៉ឺននាក់ ដោយឲ្យ លោកជា មុនី ប្រមូលកម្មករ និង លោក វន់ ពៅ ប្រមូល PassApp អោយបានជាងមួយពាន់គ្រឿង ក្នុងគោលបំណងអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ។
ការបែកធ្លាយផែនការសម្ងាត់នេះ បន្ទាប់ពីលោក ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលជាមនុស្សជំនិតរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងវិញ។ បន្ទាប់ពីសមត្ថកិច្ចកិច្ចបានចាប់ខ្លួនបក្ខពួករបស់គេឈ្មោះ អៀ ចាន់ណា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធសំណុំរឿងរឿងគំនិតក្បត់។
បើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី១ ខែមិថុនា សរសេរថា ឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញ ដោយសុវត្ថិភាពហើយ។ នៅឡើយតែបក្សពួកខ្លួនគឺ អៀ ចាន់ណា ត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។
ទំព័រហ្វេសប៊ុកឈ្មោះ Jasmine Angkor បានសរសេរយ៉ាងដូច្នេះថា “ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាច ដឹងពីផែនការហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកម្លាំងពីខេត្តឡើងភ្នំពេញឲ្យបានយ៉ាងតិច3ម៉ឺននាក់ ដោយឲ្យ លោក ជា មុន្នី ប្រមូលកម្មករ និង លោកវន់ ពៅ ប្រមូល PassApp ឲ្យបានជាងមួយពាន់គ្រឿង”។
ប្រភពដដែលបានបន្តថា “បើតាមការយល់ឃើញរបស់ខ្ញុំបក្សភ្លើងទៀន គឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួកនៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថាសមត្ថកិច្ចនៅមិនទាន់រឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អោយបាន”។

ចំណែកលោក ជា មុនី និងលោក វន់ ពៅ បានបដិសេធថា មិនបានទទួលផែនការប្រមូលអ្វីនោះទេ ។
លោកជា មុនី បានបញ្ជាក់ប្រាប់ CEN ថា “អត់មានទាល់តែសោះ ខ្ញុំអត់មានមនុស្សទាក់ទងអោយរកប្រមូលមនុស្សប្រមូលផ្តុំជាមួយ លោក វន់ ពៅ ទេ ខុសការពិត ។ បើខ្ញុំចូលជាសមាជិកគណបក្សភ្លើងទៀន ហើយហ្នឹង”។
រីឯលោក វន់ ពៅ អះអាងថា លោកមិនបានដឹងរឿងនេះទេ និងមិនមានពាក់ព័ន្ធជាមួយគណបក្សនយោបាយណាឡើយ ។ ដោយលោកបញ្ជាក់យ៉ាងដូច្នេះថា ” ខ្ញុំអត់ដឹងរឿងទេ សមាគមខ្ញុំឯករាជ្យ អត់មានពាក់ព័ន្ធជាមួយគណបក្សនយោបាយអីទេ ។ រឿងលោកជា លោកមុនី ជារឿងរបស់គាត់ ។ ខ្ញុំអត់ពាក់ព័ន្ធជាមួយ សម រង្ស៊ី , ជាមួយគណបក្សនយោបាយណាទេ ។ រឿងអ្នកណាហែរអីហែរទៅ ខ្ញុំមិនទៅជាមួយទេ “។
កាលពីពេលថ្មីៗកន្លងទៅនេះ គណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor បានទម្លាយផែនការសម្ងាត់របស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គឺការប៉ុនប៉ងបង្កឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។
ដោយបានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ។
នៅលើបណ្តញសង្គម គណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor បានសរសេរយ៉ាងដូច្នេះថា “លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ។
តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៊ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។ “
ប្រភពដដែលបន្តថា តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែលសម រង្ស៊ីទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ូនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិល ត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៊ី, និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។
វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺ
ដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុក Jasmine Angkor ក៏បានសំណូមពរសមត្ថកិច្ច គួរតែស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលបុគ្គលនេះ គឺធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន ដើម្បីបម្រើឱ្យ ផែនការទុច្ចរិតរបស់ចៅហ្វាយនាយរបស់ខ្លួន គឺលោក សម រង្ស៊ី ហើយអ្វីដែល សំខាន់ជាងនេះទៅទៀត បុគ្គលឈ្មោះ ប៊ុត ធារី និងបង្កភាពចលាចលដល់ការ បោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះជាមិនខាន។ ខាងក្រោមនេះគឺជាភស្តុតាងបញ្ជាក់ពីការឃុបឃិតរបស់ សម រង្ស៊ី និង ប៊ុតធារីក្នុងការប្រព្រឹត្តអំពើទុច្ចរិត៕ រក្សាសិទ្ធិដោយ: ចេស្តារ




