Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសពបុរសម្នាក់ អត់ស្លៀកខោ អង្គុយស្លា.ប់ ផ្កាប់មុខនៅចិញ្ចើម

ភ្នំពេញ : ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អង្គុយស្លា.ប់ផ្កាប់មុខនៅចិញ្ចើមផ្លូវ ដីឡូត៍មួយកន្លែង នៅផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រ ច្រកចូលបុរីជីបម៉ុង កាលវេលាម៉ោង៨ព្រឹក សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជាងម៉ូតូគាត់បានជិះម៉ូតូសណ្ដោងរុឺម៉កដឹកសម្ភារៈជួសជុលម៉ូតូ មកចតក្រោមដើមឈើ ដើម្បីជួសជុលម៉ូតូនៅចិញ្ចើមផ្លូវ
ដូចសព្វដង ស្រាប់តែប្រទះឃើញសពបុរសម្នាក់ អង្គុយស្លា.ប់ផ្កាប់មុខដោយគ្មានស្លៀកខោ នឹងមានពាក់អាវយឺតពណ៌សដៃខ្លី រូបគាត់មានការភ័យស្លន់ស្លោរ ដឹកសម្ភារៈជួសជុលម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចនគរបាលចាក់អង្រែក្រោម ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសម្នាក់អង្គុយស្លា.ប់ផ្កាប់មុខនៅចិញ្ចើមផ្លូវ ក៏ប្រញាប់ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធខ្សែនិងទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យចុះមកធ្វើកោសល្យវិច័យសព ដើម្បីបញ្ជាក់ឱ្យបានដឹងច្បាស់ថា តើសពបុរសខាងលើស្លា.ប់ ដោយសារមូលហេតុអ្វីឱ្យបានពិតប្រាកដ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលរាជធានីភ្នំពេញ បានធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ជនរងគ្រោះបានស្លា.ប់ដោយសារគាំងបេះដូង (ដោយប្រើប្រាស់សារធាតុញៀន) រួចធ្វើកំណត់ហេតុ ដឹកសពយកទៅកម្កល់ទុកនៅវត្តចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×