ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរស ៣នាក់ (ខែ្មរម្នាក់ និង ជនជាតិចិន២នាក់) ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា គំរាមដោយអាវុធនឹង បើកបររថយន្តប៉ុងប៉ងបុកសម្លាប់ ប្រព្រឹត្តនៅត្រង់ចំណុច ក្រុមហ៊ុន ( ឡុងបេ) ស្ថិតនៅស្រុកគីរីសាគរខេត្តកោះកុង ។

សមត្ថកិច្ចបានបានឱ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើមាន៖១- Tang Sheng ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិចិន ។ ២- ឈ្មោះ Yang Diao ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន ។ ៣- ឈ្មោះ នូ វណ្ណៈ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទាហាននៅ បព្ជាការដ្នាអង្គរក្ស ។
ជនសង្ស័យទំាងបីនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច ក្រុមហ៊ុន ( ឡុងបេ) ស្ថិតនៅស្រុកគីរីសាគរខេត្តកោះកុង ។
បច្ចុប្បន្ននេះ ជនសង្ស័យ៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តកោះកុង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



