Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យមានវិបត្តិ ដោយមានជំងឺប្រចាំកាយស្ត្រីម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន

ភ្នំពេញ ៖ ស្ត្រីម្នាក់តូចចិត្តមានជំងឺប្រចាំកាយសម្រេចចិត្តច.ង.កស.ម្លាប់ខ្លួននៅផ្ទះជួលរបស់ជនជាតិបរទេស ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះលេខ៦៩ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អត្តសញ្ញាណសាកសពមានឈ្មោះ រុន អ៊ាន ភេទស្រី ឆ្នាំកំណើត១០.១១.១៩៨៦ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិផ្លាំង ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង មុខរបរអ្នកមើលថែផ្ទះនិង ស្នាក់នៅផ្ទះកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីសាក្សីឈ្មោះ ស៊ឹម សុខា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយវត្តល័ង្ការ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរសន្តិសុខក្រុមហ៊ុន ភី.អ ស៊ីឃ្យូរីធី ឯ.ក បានប្រាប់ឲ្យដឹងថា កាលពី វេលាម៉ោង០៦:៥០នាទី រូបលោកបានចេញពីផ្ទះទៅធ្វើការនៅហាង អេនលេស ផ្លូវលេខ២៤០ ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលមកដល់កន្លែងធ្វើការស្រាប់តែមានជនបរទេសម្នាក់ ភេទស្រីអាយុប្រហែល៣៥ឆ្នាំ(មិនស្គាល់ឈ្មោះ)បានរត់មកហៅគាត់អោយទៅជួយមើល ពេលចូលទៅដល់ស្រាប់តែឃើញស្រ្ដីរងគ្រោះខាងលើ ចងកនឹងក្រមាជាប់នឹងធ្នឹមជណ្ដើរ នៅពេលនោះបានឃើញជនបរទេសនោះ ព្យាយាមលើកសពចេញពីកន្លែងកើតហេតុ តែគាត់លើកមិនរួច ក៏បានហៅលោកអោយជួយ លោកក៏បានចូលជួយយកសពដាក់មកខាងក្រោម ហើយលោកក៏បានចេញមកបំពេញការងារវិញ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះមកដល់ គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ និងគ្រូពេទ្យកោសល្យវិច័យ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យកន្លែងកើតហេតុនិងសព ដោយសន្និដា្ឋន និងវា.យតម្លៃ៖ ក្រោយចុះដល់កន្លែងកើតហេតុ ឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាសពស្លា.ប់ ដោយច.ង.ក ធ្វើអត្តឃាតពិតប្រាកដមែន ។

បន្ទាប់ពីពិនិត្យរួចរាល់ហើយ ជំនាញបច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់សពឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×