Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ លើបណ្ដឹង/សំណុំរឿង ចំនួន ២ នៅថ្ងៃនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និង លេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងទាំង ២ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ា និងប្តឹងជំទាស់នឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព របស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×