Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដីបើកបត់បញ្រ្ចាសផ្លូវ ជ្រុលទៅបុ.កម៉ូតូចំពីមុខពេញទំ.ហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿនបានបត់ចូលការដ្ឋានទាំងបញ្រ្ចាសផ្លូវ មិនប្រយ័ត្នក៏ជ្រុលទៅបុ.កម៉ូតូឌ្រីមសង់ចំពីមុខពេញទំ.ហឹង បណ្តាលបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចទល់មុខនិងបុរីប៉េងហ៊ួត ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1AH-2897 ជិះតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តបង្កបែនដឹកដីមួយគ្រឿងទៀត ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-9126 បើកក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានបត់ឆ្វេងបម្រុងនិងចូលការដ្ឋានទាំងបញ្រ្ចាសទិស ក៏ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំ.ហឹងបណ្តាលឲ្យកៀបជាប់និងរងរបួសបុរសម្នាក់ ជាម្ចាស់ម៉ូតូធ្ងន់ ត្រួវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្តោយកើតហេតុខាងលើដោយភាគីទាំង២ សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែងយកទៅរក្សាទុករងចាំអោយភាគីទាំងពីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×