ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ចេញពីធ្វើការគោលបំណងត្រឡប់ទៅផ្ទះវិញ មកជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទៅកៀទ្រូងផ្លូវដួលអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់ស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ និង២នាក់ទៀត ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះធីម សុធន ភេទប្រុសអាយុជាង២០ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនកើតហេតុដោយយុវជន៣នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ 1IW-8946 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅកៀនឹងរបាំងថ្ម ដាក់ពុះចែកទ្រូងផ្លូវដួ.លបោ.កផ្ទ.ប់នៅនឹងថ្នល់ អូសទៅមុខជាច្រើនម៉ែត្រ ទើបណ្តាលឲ្យយុវជន៣នាក់ ម្នាក់ស្លា.ប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត









