Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅ ចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ចខេត្តព្រះវិហារបានឲ្យដឹងថា ជនសង្ស័យចំនួន ០៤ នាក់ ៖ ១-ឈ្មោះ វ៉ា នរៈទីប៉ូ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កសិករ ។ ២- ឈ្មោះ ចន ម៉ាកា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ។ ៣- ឈ្មោះ ប្រែ ជឿត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កសិករ ។ ៤- ឈ្មោះ ផន សៅអិញ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកសិករ ។ អ្នកទាំងបួននាក់ មានទីលំនៅរស់នៅភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ១៣ កព្ចាប់ -ទូរសព្ទ័ ០៤ គ្រឿង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុច ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×