ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ បានបង្រ្កាបឃាត់រថយន្តសង្ស័យមួយ គ្រឿង និងឃាត់ខ្លួនបុរសអ្នកបើកបរម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចគល់ស្ពានជ្រលងម៉ៅង ស្ថិតក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាបានឱ្យ ដឹងថា ជនសង្ស័យមានឈ្មោះ កុយ ណា រឹទ្ធ ហៅ រស់ អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ គ្រឿងញៀនចំនួន ៣៧ កញ្ចប់ ទម្ងន់ ៧១.៣៥ ក្រាម នៅក្នុងរថយន្តរបស់ជនសង្ស័យ ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



