ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លា-ប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបុ-កកិ-ចំពីក្រោយ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ចំណុចស្តុបណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

យោងតាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិច ពាក់ផ្លាកលេខស៊េរីចាស់ ឈ-១២០៣ ភព-១ ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុត្រង់ចំណុចភ្លើងស្តុប ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ5A-2158 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បម្រុងនិងបត់ស្តាំបានជ្រុ.លចង្កូតបុកចំពីក្រោយស្ត្រីរងគ្រោះ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិ-ន បែ.កក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌសែនសុខ និងកម្លាំងចរាចរណ៍ក្រុង ចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពស្ត្រ៏រងគ្រោះខាងលើ សមត្ថកិច្ចបានដឹកយកតម្កល់ទុកនៅ វត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




