បាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២២នេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបន្លំខ្លួនធ្វើជាសង្ឃ និង ដកហូតបានគ្រឿងញៀនចំនួន ប្រព្រឹត្ត នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យដែលបន្លំខ្លួនធ្វើជាសង្ឃរូបនេះ មានឈ្មោះ លឹម ចាន់វិបុល អាយុ ៣០ ឆ្នាំ មាន ស្រុកកំណើត នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។
ចំណែកវត្ថុតាងដែលដកហូតបានមាន៖ គ្រឿងញៀនចំនួន១កព្ចាប់។

សមត្ថកិច្ចនគរបាល បាននិយាយថា មុនចាប់ឃាត់ខ្លួន ជនសង្ស័យ បានពាក់ស្បង់ចីវរ ក្លែងធ្វើជាសង្ឃ និងដើរបិណ្ឌបាត្រ ស្វែងរកបច្ច័យពីអ្នកភូមិ ។ តែនៅពេលអ្នកភូមិប្រគេចចង្វាន់ គឺគាត់បដិសេធ មិនទទួលយកចង្ហាន់នោះទេ ។ សុំឲ្យគេប្រគេនជាលុយវិញ។ អ្នកភូមិសង្ស័យក៏ បានរាយការណ៍ មកកាន់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ តែម្តង។
បច្ចុប្បន្ននេះ, ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



