Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនឪពុកកូន២នាក់ ពាក់ព័ន្ធនឹង ហិ.ង្សា ដោយយកកាំ.បិតផ្គាក់កា.ប់លើបុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួនឪពុកកូន ០២នាក់ នឹង បញ្ជូនខ្លួន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណី ហឹង្សាដោយចេតនា ដោយព្រួតគ្នាទាញកាំបិតផ្គាក់កាប់ ទៅលើជនរងគ្រោះជាឪពុកមា ឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងយកកំសៀវអគ្គិសនីសម្រាប់ដាំទឹករបស់ខ្លួនយកទៅបញ្ចាំ ប្រព្រឹត្តចំណុចភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុកគងពិសីឱ្យដឹងថា ឪពុកកូនទាំង២នាក់មានឈ្មោះ ៖ ១-ឈ្មោះ ជិន វុធ អាយុ ៤៩ ឆ្នាំ ( ជាឪពុក ) ។ ២-ឈ្មោះ ជិន វុន អាយុ ២៥ឆ្នាំ ( ត្រូវជាកូន) ។

ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ុយ បន ភេទប្រុស អាយុ ៤៣ ឆ្នាំ ។

អ្នកទាំងបីនាក់ រស់នៅជាមួយគ្នា នៅចំណុចភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន,ជនសង្ស័យ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ចន្ទា ភា

×