Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នឹងរៀបចំនូវសន្និសីទសន្តិសុខនយោបាយវេទិការតំបន់អាស៊ានលើកទី១៩

ភ្នំពេញ ៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់
ព័ន្ធឆ្នាំ២០២២ នឹងរៀបចំនូវសន្និសីទសន្តិសុខនយោបាយវេទិការតំបន់អាស៊ានលើកទី១៩(19th ASPC) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម ” ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២ , អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នឹងរៀបចំនូវសន្និសីទសន្ដិសុខ នយោបាយវេទីការតំបន់អាស៊ាន លើកទី១៩ (19th ASPC) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។ សន្និសីទថ្នាក់តំបន់កម្រិតខ្ពស់នេះនឹងដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដោយមានការចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយសន្តិសុខ និងការពារជាតិ នៃបណ្ដាប្រទេសជាសមាជិក វេទិកាតំបន់អាំស៊ានចំនួន ២៧ប្រទេស រួមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។

ក្នុងអំឡុងនៃសន្និសីទ បណ្ដាប្រទេសជាសមាជិកវេទិកាតំបន់អាស៊ាន នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដោយផ្តោតជាពិសេសលើ (១) ការវិវត្តន៍នៃស្ថានការណ៍សន្តិសុខ និង ការពារជាតិនៅក្នុងតំបន់ និងអន្តរជាតិ (២) ការរិះរកវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ តំបន់ក្រោយជំងឺក់វីដ១៩ និង (៣) ការលើកកម្ពស់វិធានការកសាងទំនុកចិត្ត និងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានឆ្ពោះទៅ សន្តិសុខប្រកបដោយភាពសុខដុម។

សន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ានគឺជាវេទិកាដ៏មានសារសំខាន់មួយសម្រាប់កិច្ច សន្ទនាកម្រិតខ្ពស់ពាក់ព័ន្ធបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិ និងដើម្បីលើកកម្ពស់ ភាពជឿជាក់ និងការយោគយល់ទៅវិញទៅមកក្នុងបណ្តាប្រទេសចូលរួម ក្នុងគោលបំណងពង្រឹង សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ប្រកបដោយចីរភាព។

ភាពជាម្ចាស់ផ្ទះសន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ានលើកទី១៩ សរបញ្ជាក់អំពីការប្តេជ្ញ ចិត្តរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ដើម្បីជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម សន្តិសុខតំបន់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមមូលបទ“សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម”៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×