Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៥ខែ មានកំណើនចំនួនជិត ២២% និងទទួលបានចំណូល សរុបពីការនាំចេញស្រូវ និងអង្ករបានចំនួន ៥៦៥.១៦ លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃសៅរ៍នេះបានចេញរបាយការណ៍ថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៧៣.៤៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន ឬស្មើនឹង ៥២.៦៨% ដែលមាន កំណើនចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើន ចំនួន ៤៩.២៦% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% ដែលមានកំណើនចំនួន ១៧.៥៩% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%។

ក្នុងរយៈពេល៥ខែនេះដែរកម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៦៩៨ ៩០៨ តោន ដែល គិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦៤.១០% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។

ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២២ នេះកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦២ ៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ ហើយបាន ធ្វើការនាំចេញ ស្រូវបានចំនួន ៥០ ១៦១ តោន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី

×