Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ឈ្នះពានល្អបំផុតប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ផ្នែកជំងឺក្រពះពោះវៀន និងមន្ទីរពេទ្យថ្មីឆ្នើមប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលបានទទួលពានល្អបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជាផ្នែកជំងឺក្រពះពោះវៀន និង មន្ទីរពេទ្យថ្មីឆ្នើមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា។

លោក លឹម តារារិទ្ធ អគ្គនាយកប្រតិបត្តិរបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានទទួលពានរង្វាន់ទាំង២នេះនៅកម្មវិធី Cambodia Healthcare Awards ឆ្នាំ២០២២ ដែលបានធ្វើនៅថ្ងៃទី២៨ ខែឩសភា។ Cambodia Healthcare Awards 2022 ត្រូវបានរៀបចំឡើងដោយ Global Health Asia-Pacific និង Cam-Jade Asia។

ក្រោយទទួលបានពានពី Global Health Asia-Pacific លោក លឹម ដារារិទ្ធ បានចែករំលែកថាពាននេះពិតជាមានតម្លៃយ៉ាងខ្លាំងសម្រាប់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបន្តផ្ដល់ជូនការថែទាំឱ្យកាន់តែល្អប្រសើរជូនអ្នកជំងឺ។

ពានរង្វាន់ទាំង២នេះត្រូវបានផ្ដល់ជូនដល់មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ ដើម្បីបង្ហាញការទទួលស្គាល់ពីការរីកចំរើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពេញមួយឆ្នាំនេះ។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យដែលផ្ដល់ជូនការថែទាំស្តង់ដាអន្តរជាតិ ដោយវេជ្ជបណ្ឌិតជំនាញៗមកពីបរទេសនិងក្នុងស្រុក។

ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានបើកសម្ភោធផ្នែកឯកទេសចំនួន២៥ ផ្នែកសង្គ្រោះបន្ទាន់ បន្ទប់វះកាត់ខ្នាតតូចធំ និងបន្ទប់សម្រាកព្យាបាល២៤ម៉ោង។

បន្ថែមពីលើក្រុមវេជ្ជសាស្រ្តជំនាញៗមកពីប្រទេសបារាំងនិងកាណាដា មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ក៏បានបំពាក់ដោយឩបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បីបំពេញតម្រូវការដល់អ្នកជំងឺតាមស្តង់ដាអន្តរជាតិ៕

×