Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ កម្ពុជាទទួលស្វាគមន៍ និងលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានបញ្ជាក់អោយដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានី ភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូត ដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុង តំបន់អាស៊ានឡើយ។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេងបានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ – យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ នឹងគាំទ្រដល់ការវិនិយោតរបស់វិស័យឯកជន។ កម្ពុជាទទួលស្វាគមន៍ និងលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មសកលលោក សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍន៍ខ្ពស់។

នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយទទួលយក នូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើមូលដ្ឋានសសរស្ដម្ភទាំង ៤ នៃកំណើន រួមមាន វិស័យកសិកម្ម, ឧស្សាហកម្ម, សំណង់ និងវិស័យទេសចរណ៍ ដែលជារបៀបវារៈនៃការអភិវឌ្ឍ និង ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧% អស់រយៈពេលជាងពីរទសវត្សរ៍ ព្រមទាំងសម្រេចបាននូវបង្គោលគោចរ គឺប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគ នៅលើពិភពលោក ទន្ទឹមគា្នទៅនឹងការកើនឡើងនូវ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់១ (GDP PS Copite) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ ដល់ ១,៦៨៣$ នៅឆ្នាំ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការដ៏ម៉ឹងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ខ្ពស់លើបញ្ហាទាំងនោះ នឹងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សា លំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន៍ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បន្ថែមលើនេះ តាមរយៈការសម្រេចបាននូវអត្រាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជាយើង បានក្លាយ ជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញ លេញឡើងវិញលើគ្រប់វិស័យ តាមតខ្នងប្រក្រតីភាពថ្មី, ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១. និងបានសម្រេចបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១- កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងបានសម្រេចលើកលែងកាតព្វកិច្ច ពាក់ម៉ាសនៅតាមទីសាធារណះ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ ប្រកបដោយភាព ប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់។

យ៉ាងណាមិញ ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មាន ថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បមើ ដល់ការរស់នៅប្រចាំថ្ងៃ ហើយខ្ញុំគិតថា ការបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាម សណ្តែរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរបានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិននិងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិ ជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

ឯកឧត្តម បន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ ការរស់នៅប្រចាំថ្ងៃ ។

ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរគឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានគាំទ្រពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេល ដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា៖ កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីថ្មី ។ ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំ ពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននិងសំណាក់ប្រជាជនកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×