Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចពិភាក្សាតុមូល ស្តីពីសង្រ្គាម នៅអ៊ុយក្រែន

ភ្នំពេញ៖ ឯកអគ្គរាជទូត Pablo Kang បានអញ្ជើញចូលរួមជាមួយវាគ្មិន និងភ្ញៀវកិត្តិយស មួយចំនួន ក្នុងកិច្ចពិភាក្សាតុមូលមួយ កាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះ លើប្រធានបទ “សង្រ្គាមនៅអ៊ុយក្រែន៖ តួនាទីរបស់កម្ពុជា និងអាស៊ាន ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិភាព”។

ឯកអគ្គរាជទូត Kang បានគូសបញ្ចាក់ពីជំនួយផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌ ដែលអូស្ត្រាលីបានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានខុសច្បាប់របស់រុស្ស៊ីមក ក៏ដូចជាកោតសរសើរដល់ប្រជាជនអ៊ុយក្រែនចំពោះភាពក្លាហានដ៏ធំធេងរបស់ពួកគេ និងស្វាគមន៍ជំហរនៃការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ទៅលើសកម្មភាពរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ក្រោមការសហការឧបត្ថម្ភដោយស្ថានទូតអូស្ត្រាលី និងវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព Cambodian Institute for Cooperation and Peace (CICP) និងរៀបចំដោយនាយកប្រតិបត្តិ CICP ឯកអគ្គរាជទូត ពូ សុធីរៈ កិច្ចពិភាក្សាតុមូលនេះមានការចូលរួមពីក្រុមអ្នកជំនាញមួយចំនួន រួមមាន ឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី្ត ឯកឧត្តម បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អញ្ជើញមកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី Asian Vision Institute និងលោកស្រី Natalia Zhynkina ឯកអគ្គរដ្ឋទូតរងអ៊ុយក្រែនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងចំណោមភ្ញៀវទាំងអស់ ក៏មានវត្តមាន ឯកអគ្គរាជទូត អ្នកសិក្សា និងអ្នកតំណាងខាងស្រាវជ្រាវក្នុងស្រុកមួយចំនួនផងដែរ។

វាគ្មិនទាំងបីរូប បានចូលរួមយ៉ាងសកម្មដល់កិច្ចពិភាក្សា ដ៏គួរអោយចាប់អារម្មណ៍ និងស៊ីជម្រៅ អំពីការឆ្លើយតបជាសាកលចំពោះការឈ្លានពានរបស់រុស្ស៊ី ព្រមទាំងផលប៉ះពាល់ចំពោះតំបន់អាស៊ីអាគ្នេយ៍នៃការដួលរលំសេដ្ឋកិច្ចបណ្តាលមកពីការឈ្លានពាននេះ និងតួនាទីរបស់កម្ពុជាដែលជាប្រធានអាស៊ានក្នុងការដឹកនាំការឆ្លើយតបរបស់ស្ថាប័នក្នុងតំបន់ ទៅលើសកម្មភាពខុសច្បាប់របស់រុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×