ភ្នំពេញៈ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែ មិថុនានេះ ថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី ៩ និងទី១០ ខែកក្កដា ឆ្នាំ ២០២២ នៅវិមាន៧មករា ។ សូមសម្តេច ឯកឧត្តម លោកជំទាវ ជ្រាប និងត្រៀម លក្ខណៈអញ្ជើញចូលរួមកុំបីខាន៕ រក្សាសិទ្ធិដោយៈចេស្តារ




