Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ឋិចែកចាយផ្តាច់មុខជាផ្លូវការនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) នៅលើទីផ្សារកម្ពុជាហើយ!

ភ្នំពេញ៖ នាថ្ងៃទី 08 ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk International) នាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) ប្រចាំប្រទេសកម្ពុជា។

លោក Wang Zhiyon, អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Sinotruk International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៏នៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនេះថា “ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវន្ឍន៏នានាជាច្រើន។ លោកជឿជាក់ថា Sinotruck នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យទាំងអស់នេះដោយទំនុកចិត្តខ្ពស់ ដោយសារតែ Sinotruck ជាអ្នកផលិតរថយន្តធុនធ្ងន់ដែលមានវ័យចំណាស់ជាងគេ បទពិសោធន៍ច្រើនជាងគេង ធំជាងគេ និងលក់ដាច់ជាងគេផងដែលនៅប្រទេសចិន សព្វថ្ងៃបាននាំចេញ និងចែកចាយរហូតដល់១១០ប្រទេសនៅទូទាំងពិភពលោកក្នុងនោះរួមមាន អឺរ៉ុប និងអាមេរិក។

លើសពីនេះទៅទៀត Sinotruck មានបច្ចេកវិទ្យាពិសេស ក្រោយការចូលរួមវិនិយោគ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធុនធ្ងន់ ម៉ាន (MAN) មកពីប្រទេសអាឡឺម៉ង់។ ភាពជោគជ័យដែលធ្វើអោយក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំងនោះ គឺគាត់ផ្តោតទៅលើគុណភាពជាចម្បង ជាពិសេសគឺផលិតផល Sinotruk (HOHAN)។”

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Wang Zhiyon បានមានប្រសាសន៏ថា:

“ Sinotruk ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំងចំពោះភាពជាដៃគូរចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN) ជាមួយនឹងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។ យើងជ្រើសរើសក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងចក្រ យ៉ាងសម្រិតសម្រាងល្អបំផុតសម្រាប់សហការជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk(HOHAN)របស់យើង។

ខេអិនអិន ខេមបូឌា មានគុណសម្បត្តិលើសគេ ដោយសារក្រុមហ៊ុននេះមានភាពល្បីល្បាញ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសទៅលើទំនួលខុសត្រូវ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់។ តាមរយៈការសិក្សាប្រវត្ថិក្រុមហ៊ុន ឃើញថារយ:ពេល១០ឆ្នាំមកនេះ
ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន នាំចូល និងផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេនៅប្រទេសកម្ពុជា ហើយគ្រឿងចក្រគ្រប់ប្រភេទដែលផ្គត់ផ្គង់ សុទ្ធតែម៉ាកលំដាប់ពិភពលោក មានគុណភាពខ្ពស់ ប្រកបដោយផលិតភាព ជាប់ធុនបានយូរ និងសុវត្ថិភាព។ “

ស្ថិតក្នុងឱកាសដ៏វិសេសវិសាសនៃកិច្ចព្រមព្រៀងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទឡានប៊ែន ឡានក្រឡុកបេតុង ឬឡានប្រតិបត្តិការមុខងារពិសេស ដែលមានគុណភាព ស៊ីប្រេងតិច ផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ និងមានគុណភាពខ្ពស់ រថយន្ត Sinotruk (HOHAN) គឺជាជម្រើសទី១ សម្រាប់លោកអ្នក។ អ្វីដែលពិសេសនោះគឺ
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងផ្តល់នូវប្រូម៉ូសិនពិសេសសម្រាប់គ្រប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ អាចបង់រំលស់រហូតដល់ទៅ ៧ ឆ្នាំ និងជាមួយប្រូម៉ូសិន ឥតគិតការប្រាក់ ដែលមិនធ្លាប់មានពីមុនមក។

ពត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬគេហៈទំព័រ KNN Cambodia

×