Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យនអតិផរណា រួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច បានកើនឡើង ស្របពេលនៃការធ្លាក់ចុះគំហុក នៃលឿនកំណើនសេដ្ឋកិច្ច
សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យអតិផរណាកើន ហើយស្ថានភាពហិរញ្ញវត្ថុកាន់តែត្រូវបានរឹតបន្តឹង

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩បានបង្ក ឡើង… សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរថមថយនៃសេដ្ឋកិច្ច សាកលលោកកាន់តែធ្លាក់ឈឿន រហូតមកដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះ កំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។ ធនាគារពិភពលោក និយាយដូច្នេះនៅក្នុងរបាយការណ៍ចុងក្រោយមួយក្រោមចំណងជើងថា Global ´conomic Prospects ។ បញ្ហា នេះបានកើនឡើងនូវហានិភ័យនៃអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (stagliation) ដែលអាច បណ្តាប្រទេសមានចំណូលកម្រិតមធ្យម និងកម្រិតទាបជួបនូវផលវិបាក។

នៅក្នុងកម្រិតសាកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងស្រុតចុះពី ៥,៧ភាគរយក្នុងឆ្នាំ២០២១ មកនៅ ត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងច្រើនប្រៀបធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបានប្រមើល ទុកកាលពីខែមករាដើមថ្នាំនេះ។ តាមការរំពឹងទុក កម្រិត ២,៩ភាគរយនេះ នឹងនៅទ្រឹងសំកាំងរហូតដល់ឆ្នាំ ២០២៣ និង២០២៤. ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនបង្កការបន្ទុចបង្អាក់ដល់សកម្មភាពសេដ្ឋកិច្ច ការ វិនិយោគ និងការធ្វើពាណិជ្ជកម្ម ហើយក្នុងរយៈពេលខ្លីខាងមុខ តម្រូវការរបស់អ្នកប្រើប្រាស់ក៏នឹងធ្លាក់ចុះ រីឯ គោលនយោបាយអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុនិងរូបិយវត្ថុក៏នឹងត្រូវដកថយដែរ។ ជាលទ្ធផលនៃការខូចខាត សេដ្ឋកិច្ចដោយសារជំងឺរាតត្បាត និងសង្គ្រាម ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងឆ្នាំនេះ នឹងមានកម្រិត ៥ភាគរយ ទាបជាងកម្រិតដែលធ្លាប់មានកាលពីមុនសម័យផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) ប្រធានក្រុមធនាគារពិភពលោក មានប្រសាសន៍ដូច្នេះថា៖ “សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និង និភ័យនៃអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច កំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ។” លោក ម៉ាល់ប៉ាស់ ពោលបន្តទៀតថា៖ * ជាទីផ្សារសម្លឹងទៅមុន ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយ ចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរក្នុងគោលនយោបាយផ្នែកសារពើពន្ធ រូបិយវត្ថុ,អាកាសធាតុ និងបំណុល ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងវិសមភាព។

របាយការណ៍ : Global Economic Prospects ដែលចេញផ្សាយក្នុងខែមិថុនានេះ ធ្វើការវាយតម្លៃជាលក្ខណៈ ប្រព័ន្ធជាលើកដំបូងអំពីការណ៍ថាតើគេអាចប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចសាកលនាពេលបច្ចុប្បន្ននេះ ទៅនឹង ស្ថានភាពអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច (stagfiation) កាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយ របៀបណា ជាមួយនឹងការសង្កត់ធ្ងន់ ជាពិសេសលើសំណួរថាតើ អតិផរណារួមនឹងដំណើរមិនចម្រើន ខាងសេដ្ឋកិច្ច នេះអាចនឹងជះឥទ្ធិពលដូចម្តេចខ្លះទៅលើទីផ្សារដែលកំពុងលេចឡើងថ្មី និងទៅលើបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញពីស្ថានភាពអតិផរណារួមនឹង ដំណើរមិនចម្រើនខាងសេដ្ឋកិច្ចបាន គេចាំបាច់ត្រូវបង្កើនអត្រាការប្រាក់ខ្ពស់ក្នុងចំណោមបណ្តាប្រទេសមាន សេដ្ឋកិច្ចជឿនលឿន ដែលជាដើមចមបង្កឱ្យមានការផ្ទះវិបត្តិហិរញវត្ថុតៗគ្នានៅតាមទីផ្សារដែលកំពុងលេចឡើង ថ្មី និងក្នុងបណ្ដាប្រទេសដែលកំពុងអភវិឌ្ឍសេដ្ឋកិច្ចនាសម័យនោះ។

លោក អាយហាន់ កូសេ (Ayhan Kose) ប្រធានក្រុម Prospects Group នៃក្រុមធនាគារពិភពលោក មាន ប្រសាសន៍ដូច្នេះថា៖ “បណ្តាប្រទេសកំពុងអភិវឌ្ឈន៍ចាំបាច់ត្រូវតែថ្លឹងថ្លែងរវាងតម្រូវការនៃភាពចាំបាច់ដើម្បីរក្សា ស្ថេរភាពសារពើពន្ធ ជាមួយនឹងតម្រូវការក្នុងការសម្រាលផលប៉ះទង្គិចរបស់វិបត្តិដែលកំពុងកើតមានផ្ទួនៗគ្នាទៅ លើពលរដ្ឋក្រីក្របំផុតរបស់ខ្លួននាពេលបច្ចុប្បន្ន។ លោកកូសេ ពោលបន្តទៀតថា៖ “ការផ្សព្វផ្សាយឱ្យបាន ច្បាស់លាស់អំពីការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុ ការបង្កើនអានុភាពនៃក្របខណ្ឌគោលនយោ បាយរូបិយវត្ថុគួរឱ្យទុកចិត្តបាន, និងការការពារឱ្យបាននូវឯករាជ្យភាពរបស់ធនាគារកណ្ដាល ទាំងអស់នេះអាច មានប្រសិទ្ធភាពក្នុងការជួយគ្រប់គ្រងឱ្យបាននូវក្ដីរំពឹងទុកចំពោះកម្រិតអតិផរណា នឹងក៏ជួយកាត់បន្ថយបាន ដែរនូវបរិមាណវិធានការរឹតបន្តឹងផ្នែកគោលនយោបាយ ដែលចាំបាច់សម្រាប់ធ្វើឱ្យមានឥទ្ធិពលសមតាមបំណង ដែលចង់បាន ទៅលើអតិផរណា និងសកម្មភាពនានា។

មានទិដ្ឋភាពធំៗបីដែលស្រដៀងគ្នាទៅនឹងស្ថានភាពក្នុងសម័យទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងនោះគឺ៖ អតិផរណា ដែលបង្កឡើងដោយសកម្មភាពរំខានឥតឈប់ឈរនៅខាងផ្នែកផ្គត់ផ្គង់ ផ្តើមចេញពីគោលនយោបាយរ៉ាប់រង ខ្ពស់ផ្នែករូបិយវត្ថុដែលមាននៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿនអស់ពេលជាយូរ, លទ្ធភាពដែលកំណើន សេដ្ឋកិច្ចត្រូវធ្លាក់ចុះ, និងភាពងាយរងគ្រោះដែលទីផ្សារថ្មីៗនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៏ត្រូវប្រឈមមុខ ជា ពិសេសទាក់ទិនទៅនឹងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលជាភាពចាំបាច់សម្រាប់គ្រប់គ្រងកម្រិតអតិ ផរណាឱ្យបាន។

យ៉ាងណាក៏ដោយ ស្ថានភាពដែលកំពុងតែស្ដែងឡើងនៅពេលនេះមានសភាពខុសគ្នាច្រើនទិដ្ឋភាពពីអ្វីដែល ធ្លាប់មាននៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដូចជា៖ បច្ចុប្បន្ន តម្លៃប្រាក់ដុល្លារនៅតែរក្សាភាពរឹងមាំនៅឡើយ ខុសគ្ន ស្រឡះពីទសវត្សរ៍ឆ្នាំ១៩៧០ដែលតម្លៃរបស់វាចុះខ្សោយខ្លាំងមែនទែន; កំណើនភាគរយលើថ្លើមុខទំនិញនៅមានទំហំតូចជាងប្រៀបទៅនឹងសម័យទសវត្សរ៍ឆ្នាំ១៩៧០: ហើយបញ្ជីសមតុល្យនៅតាមស្ថាប័នហិរញ្ញវត្ថុធំៗក៏នៅរក្សា បានភាពរឹងមាំនៅឡើយដែរ។ សំខាន់ជាងនេះទៅទៀត ខុសពីទសវត្សរ៍ឆ្នាំ១៩៧០ ធនាគារ កណ្ដាលនៅតាមបណ្ដា ប្រទេសជឿនលឿននិងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្ននេះពួកគេមានអាណត្តិរបស់ខ្លួនច្បាស់លាស់ ក្នុងការរក្សាស្ថេរភាពតម្លៃ ហើយនៅក្នុងអំឡុងពេលបីទសវត្សរ៍កន្លងទៅ ពួកគេខំកសាងបាននូវកេរ្តិ៍ឈ្មោះគួរឱ្យជឿ ជាក៏បាន នៅក្នុងការសម្រេចឱ្យបានគោលដៅអតិផរណានៅតាមប្រទេសរបស់គេរៀងៗខ្លួន ផងដែរ។

អតិផរណាកម្រិតសាកលត្រូវបានរំពឹងទុកថានឹងមានកម្រិតមធ្យមក្នុងឆ្នាំក្រោយ ប៉ុន្តែវាអាចស្ថិតនៅក្នុងកម្រិតមួយ នៅហួសគោលដៅដែលប្រទសជាច្រើនបានកំណត់ទុក។ របាយការណ៍នេះបានធ្វើការកត់សម្គាល់ដែរថា ប្រសិន បើអតិផរណាចេះតែបន្តកើន ការធ្វើតាមដំណោះស្រាយនៃបញ្ហាអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ច ដូចកាលកន្លងមក អាចនឹងបណ្ដាលឱ្យសេដ្ឋកិច្ចសាកលលោកដាំក្បាលចុះកាន់តែខ្លាំង អមដោយវិបត្តិហិរញ្ញវត្ថុនៅ តាមទីផ្សារថ្មីៗ និងនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

បាយការណ៍នេះក៏បានលើកឡើងផ្សេងដែរអំពីទស្សនវិស័យស៊ីជម្រៅអំពីថាតើសង្គ្រាមនៅអ៊ុយក្រែនជះឥទ្ធិពលដូច ម្ដេចខ្លះទៅលើទីផ្សារថាមពល ដែលបង្កភាពអាប់អួរដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចសាកលោក។ សង្គ្រាមនេះ បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈហក់ឡើងយ៉ាងគំហុក សឹងតែនៅគ្រប់ផ្នែកទំនិញជួញដូរទាំងអស់ដែលពាក់ព័ន្ធថាមពល។ ថាមពលកាន់តែឡើងថ្លៃធ្វើឱ្យចំណូលពិតធ្លាក់ចុះ ធ្វើឱ្យថ្លៃដើមនៃផលិតកម្មកាន់តែកើន, ស្ថានភាពហិរញ្ញវត្ថុកាន់ តែមានភាពរឹតបន្តឹង នឹងកាន់តែរឹតត្បិតដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលនាំចូលថាមពលពីក្រៅ។

នៅតាមបណ្តាប្រទេសជឿនលឿនឯណោះវិញ កំណើនរសដ្ឋកិច្ចត្រូវបានព្យាករទុកថានឹងធ្លាក់ចុះយ៉ាងគំហុក គឺពីកម្រិត ៥,១ភាគរយក្នុងឆ្នាំ២០២១. មកនៅត្រឹម ២,៦ភាគរយក្នុងឆ្នាំ២០២២ មានន័យថាធ្លាក់ចុះកម្រិត ១,២ ភាគរយ ដែលទាបជាងកម្រិតដែលបានប្រមើលទុកកាលពីខែមករាកន្លងទៅ។ កំណើនត្រូវបានរំពឹងទុកថានឹងរក្សា កម្រិតមធ្យមត្រឹម ២.២ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការបន្តចំហាយនៃការធ្វើអន្តរាគមន៍ ផ្នែកសារពើពន្ធនិងរូបិយវត្ថុចាប់តាំងពីសម័យរាតត្បាតជំងឺកូរីដ-១៩ មក។

នៅក្នុងចំណោមបណ្តាសេដ្ឋកិច្ចដែលលេចឡើងថ្មី និងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចត្រូវបាន ព្យាករទុកថានឹងធ្លាក់ចុះពីកម្រិត ៦.៦ភាគរយក្នុងឆ្នាំ២០២១ មកនៅត្រឹមកម្រិត ៣,៤ភាគរយក្នុងឆ្នាំ២០២២ ដែល បញ្ចាក់ថាទាបជាងកម្រិតប្រចាំឆ្នាំ ៤,៨ភាគរយ ដែលគេធ្លាប់ឃើញនៅក្នុងចន្លោះពេលពីឆ្នាំ២០១១. មកដល់ឆ្នាំ ២០១៩។ ផលជះអវិជ្ជមានពីសំណាក់សង្គ្រាមនេះនឹងមានសភាពធំលើសលុបលើវិធានការជំរុញលើកទឹកចិត្ត សម្រាប់អ្នកនាំចេញទំនិញនានាក្នុងរយៈពេលខ្លីទៅទៀត ដោយសារតែថាមពលឡើងថ្លៃ។ ការប្រមើលទុកសម្រាប់ កំណើនក្នុងឆ្នាំ២០២២ ត្រូវបានសើរើបន្ទាបមកវិញរហូតដល់ជិតទៅ ៧០ភាគរយនៃបណ្តាសេដ្ឋកិច្ចលេចមុខថ្មីនិង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះភាគច្រើនជាប្រទេសនាំចូលទំនិញស្បៀងអាហារ និងបួនភាគប្រាំនៃប្រទេស មានចំណូលទាប។

របាយការណ៍នេះ បានគូសរំលេចអំពីភាពចាំបាច់ត្រូវមានចំណាត់ការច្បាស់លាស់ផ្នែកគោលនយោបាយនៅ កម្រិតសាកល និងកម្រិតជាតិ ដើម្បីបញ្ចៀសឱ្យបាននូវវិបាកយ៉ាងអាក្រក់របស់សង្គ្រាមនៅអ៊ុយក្រែន ទៅលើ សេដ្ឋកិច្ចពិភពលោក។ ចំណាត់ការនោះរួមមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកលដើម្បីទប់ស្កាត់គ្រោះថ្នាក់ទៅ លើអ្នកដែលរងគ្រោះដោយសារសង្គ្រាម, បង្កើតចំណាត់ការនានាធ្វើជាទ្រនាប់សម្រាប់រងការជះឥទ្ធិពលពី សំណាក់ប្រេងឥន្ធនៈឡើងថ្លៃគំហុក ជំរុញល្បឿនសម្រាលបន្ទុកបំណុល និងពង្រីកការចាក់វ៉ាក់សាំងនៅតាម បណ្តាប្រទេសមានចំណូលទាប។ លើសពីនេះទៅទៀត ចំណាត់ការនេះត្រូវរួមបញ្ចូលការឆ្លើយតបយ៉ាងស្វាហាប់ របស់ផ្នែកផ្គត់ផ្គង់នៅកម្រិតជាតិ ទន្ទឹមគ្នានឹងការខិតខំរក្សាទីផ្សារមុខទំនិញសាកលោកឱ្យបន្តដំណើរការបានល្អ។

លើសពីនេះទៅទៀត អ្នករៀបចំគោលនយោបាយ គួរតែចៀសវាងដាក់ចេញគោលនយោបាយបង្អួចទីផ្សា៖ មាន ដូចជា ការគ្រប់គ្រងថ្លៃទំនិញ, ការឧបត្ថម្ភធន និងការហាមប្រាមការនាំចេញ ជាដើម ដែលទាំងអស់នេះអាចធ្វើឱ្យ មុខទំនិញដែលកំពុងតែឡើងថ្លៃស្រាប់កាន់តែឡើងថ្លៃថែមទៀត។ ជាមួយនឹងការប្រឈមទៅនឹងអតិផរណាខ្ពស់, កំណើនខ្សោយ, ស្ថានភាពហិរញ្ញវត្ថុតឹងរ៉ឹង និងលំហគោលនយោបាយសារពើពន្ធកាន់តែចង្អៀតជាងមុន បណ្ត រដ្ឋាភិបាលចាំបាច់គួរតែរៀបចំអាទិភាពចំណាយឡើងវិញ ដោយតម្រង់ទិសទៅរកគោលដៅជួយសម្រាលការ លំបាករបស់ក្រុមប្រជាជនងាយរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×