Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសួន សេរីរដ្ឋា ៖ ប្រជាពលរដ្ឋជាង ៨០% ចេញទៅបោះឆ្នោតបង្ហាញពីជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា

ភ្នំពេញៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋជាង ៨០ភាគរយបានចេញទៅបោះឆ្នោត ដែលនេះបង្ហាញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្សនៅក្នុងប្ររទេសកម្ពុជា ដែលប្រជាពលរដ្ឋសម្រេចចិត្តចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងនៅថ្នាក់ឃុំ សង្កាត់ ជាពិសេសដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងអាណត្តិទី៥ សម្រាប់បម្រើសេវារដ្ឋបាលមូលដ្ឋាន ដល់ពួកគាត់រស់នៅ ក្នុងឃុំសង្កាត់និមួយៗទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា ។

ឯកឧត្តម សេរីរដ្ឋា បានបញ្ជាក់ថា ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់នៃចំនួនប្រជាពលរដ្ឋសរុបជាង ៨០%នេះ គឺបង្ហាញឲ្យឃើញថា ប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមានភាពចាស់ទុំ មានភាពរឹងមាំ ហើយប្រជាពលរដ្ឋជឿជាក់លើប្រព័ន្ធបោះឆ្នោត មានសេរី យុត្តិធម៌ ត្រឹម ត្រូវ ដែលប្រជាពលរដ្ឋដឹងច្បាស់អំពីយន្តការនៃលទ្ធិប្រជាធិបតេយ្យ និងស្គាល់ច្បាស់អំពីអំណាចរបស់ខ្លួន គឺជាម្ចាស់នៃសន្លឹកឆ្នោតដែលជាអ្នកសម្រេចជោគវាសនារបស់អ្នកនយោបាយ អ្នកតំណាងគណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន។ ដូច្នេះប្រព័ន្ធប្រជាធិបតេយ្យបែបនេះ គឺមានទំនុកចិត្តខ្លាំងដល់ប្រជាពលរដ្ឋខ្មែរយើង អីចឹងហើយបានជាប្រជាពលរដ្ឋខ្មែរជាង ៨០% បានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងគណបក្សដែលបានចូលរួមប្រកួតប្រជែងរហូតទៅដល់១៧គណបក្ស នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២”។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង ៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់ ។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន ៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×