Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច នឹងបង្ហាញពីគោលបំណងចម្បង របស់វិស័យធានារ៉ាប់រង នៅកម្ពុជា និងឌីជីថលូបនីយកម្ម

ភ្នំពេញ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករពាណិជ្ជករ និងសាធារណជន គ្រប់ទាំងអស់ ប្រសិនបើមានការងឿងឆ្ងល់អំពីវិស័យធានារ៉ាប់រងនៅកម្ពុជា ឬបើចង់ដឹងស៊ីជម្រៅនោះសូមអញ្ជើញចូលរួមស្ដាប់សិក្ខាសាលាឆាប់ៗខាងមុខនេះ ដែលគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល សហការ ជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា គ្រោងនឹងរៀបចំសិក្ខាសាលា ” ស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា “។

សិក្ខាសាលាផ្ដោតសំខាន់ លើវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជានេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង១២៖៤៥នាទីរសៀល នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra), ចូលរួមជាអធិបតីដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សិក្ខាសាលានេះ នឹងមានចែករំលែកចំណេះដឹង, បទពិសោធន៍ និងកិច្ចពិភាក្សាលើក្របខណ្ឌគោលនយោបាយ, ការអភិវឌ្ឍ, ឧត្ដមានុវត្តន៍, បញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រង និងការចាប់យកឌីជីថលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយវាគ្មិនមកពីក្រសួង-ស្ថាប័ន, ក្រុមហ៊ុនពាក់ព័ន្ធ និងតំណាងមកពីប្រទេសថៃ និងម៉ាឡេស៊ី។

គោលបំណងចម្បង រួមមាន ៖

១- បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យធានារ៉ាប់រង,

២- ផ្សព្វផ្សាយគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិកម្ពុជា ទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង,

៣- កំណត់និន្នាការបច្ចុប្បន្ន, បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា, និង

៤- កំណត់តួនាទីរបស់ថ្នាលឌីជីថល ផ្លាស់ប្ដូរទិន្នន័យផ្សេងៗនៅកម្ពុជា សម្រាប់វិស័យធានារ៉ាប់រង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×