កំពង់ស្ពឺ : លោក ហុក ម៉ារីឌី អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមនុស្សមានឥទ្ធិពលនៅក្នុងក្រុង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដកចេញពីតំណែង ក្រោយធ្លាយរឿងលក់ដីប្រជាពលរដ្ឋ។ ការដកចេញពីតំណែង ក្រោយកាន់តំណែងជាអភិបាលក្រុងបានប្រមាណជា ៤ឆ្នាំមកនេះ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២ ដែលCENទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

ក្នុងអនុក្រិត្យនេះ បានបញ្ជាក់ថា សម្រេចផ្ទេរភារកិច្ច លោក ហុក ម៉ារ៉ាឌី ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលក្រុងច្បារមន ឱ្យទៅបម្រើការងារក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ ហើយតែងតាំង លោក ទឹម ផានូ ឋានន្តរសក្តិអនុមន្ត្រីថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលក្រុងច្បារមនជំនួស លោក ហុក ម៉ារ៉ាឌី វិញ។
យោតាមប្រភពព័ត៌មាន បានឱ្យដឹងថា ការដែលដកតំណែង លោក ហុក ម៉ារីឌី ចេញពីអភិបាលក្រុងច្បារមន បន្ទាប់ពីលេចឮព័ត៌មានថា លោកយកដីប្រជាពលរដ្ឋទៅលក់ រហូតមានការប្ដឹងផ្ដល់តវ៉ា និងទាមទាររកយុត្តិធម៌ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





