ភ្នំពេញៈ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគ បានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជិត ៨០% នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំ នឹងរឹងមាំមួយ ដោយឈរលើមូលដ្ឋាន នៃការអភិវឌ្ឍន៍ ឈរលើមូលដ្ឋាន នៃការធ្វើជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព ដែលគណបក្សនាំមកជូនជាតិ និងប្រជាជន។ ហើយជាពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រជាជននៅតែបន្តការគាំទ្រ ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំឃុំ សង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់ CEN ថា បើផ្អែកទៅលើអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជា ពលរដ្ឋខ្មែរក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ គឺបានបង្ហាញឲ្យឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋដែល ជាម្ចាស់ឆ្នោតចំពោះការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនេះជាមោទនភាពមួយនៃវឌ្ឍនភាពនៃដំណើរការប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន នៃប្រទេសកម្ពុជារបស់យើង។ ពីព្រោះយើងដឹងហើយថា ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គឺមានសារៈសំខាន់ជាសារវន្ត ដោយសារការបោះឆ្នោតនេះ គឺជាការផ្តល់ឱកាសឲ្យ ប្រជា ពលរដ្ឋក្នុងការ ជ្រើសរើសនៅតំណាង របស់ខ្លួននៅមូលដ្ឋានផ្ទាល់ ដែល ពួក គាត់ អាចស្គាល់ អាចដឹង និងទុកចិត្តបានទៅលើបេក្ខជនមកពីគណបក្សនយោបាយនានាដែល ឈរឈ្មោះបោះឆ្នោត នៅក្របខណ្ឌឃុំ សង្កាត់របស់គាត់។ ពីព្រោះយើង ឃើញថា បេក្ខជនដែលមកពីគណបក្សនានាដែលចូលរួម ប្រកួត ប្រជែងនៅក្នុងការ បោះឆ្នោតជ្រើសរើសសមាជិក ក្រុម ប្រឹក្សា ឃុំ សង្កាត់នោះ គឺជាប្រជាជន ដែល រស់នៅភូមិ ឃុំ ជាមួយគាត់ ហើយ ប្រជា ពលរដ្ឋអាចនឹងស្គាល់អាចនឹងដឹងឥរិយាបថ អំពីសមត្ថភាព បទពិសោធន៍ និងសុឆន្ទៈរបស់បេក្ខជនទាំងអស់នោះក្នុងការ បម្រើប្រជាពលរដ្ឋ។ ដូច្នេះអត្រានៃអ្នក ចេញទៅបោះឆ្នោតរហូតដល់ ទៅ ជាង ៨០% គឺបង្ហាញឲ្យឃើញថា ប្រជា ពលរដ្ឋខ្មែរស្វាគមន៍ និងគាំទ្រការរៀបចំការបោះឆ្នោត គាំទ្រការជ្រើសរើសថ្នាក់ដឹកនាំដោយការ ប្រើប្រាស់សន្លឹក ឆ្នោត មិនមែនការ ជ្រើសរើសថ្នាក់ដឹកនាំ មេដឹកនាំនៅថ្នាក់ដឹកនាំដោយភាគីផ្សេងដែលក្រៅពីសន្លឹក ឆ្នោតនោះទេ ។
ហើយបង្ហាញពីភាពជោគជ័យមួយនៃការរៀបចំ ការ បោះឆ្នោតរបស់គ.ជ.ប ហើយវាក៏ជាជោគជ័យមួយ នៃដំណើរការប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅក្នុងប្រទេសកកម្ពុជាទាំងមូល។ ហើយក៏ជាផ្នែកដ៏សំខាន់ក្នុងការកែ ទម្រង់អភិបាលកិច្ចមូលដ្ឋាន សំដៅបង្ខិតសេវាកាន់តែកៀកជាមួយ ប្រជា ពលរដ្ឋ។ ហើយការលើកកម្ពស់សេវាសាធារណៈជូនប្រជា ពលរដ្ឋតាមរយៈយន្តការនៃការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ កន្លងមកនេះ។

ពាក់ព័ន្ធលទ្ធផលនៃការរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ លោកបណ្ឌិត គិន ភា កត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជិត ៨០% នៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកាន់អំណាចដ៏ធំ នឹងរឹងមាំមួយនេះ ដោយឈរលើមូលដ្ឋាន នៃការអភិវឌ្ឍន៍ ឈរលើមូលដ្ឋាន នៃការធ្វើជាក់ស្តែងរបស់គណបក្ស ប្រជាជនកម្ពុជា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព ដែលគណបក្សនាំមកជូនជាតិ និងប្រជាជន។ ហើយជាពិសេសគោលនយោបបាយដ៏ត្រឹម ត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា គឺបាន ធ្វើ ឲ្យប្រជាជន នៅតែ បន្តការគាំទ្រ ហើយបោះឆ្នោត គាំទ្រ គណបក្ស ប្រជាជនកម្ពុជាបន្តដឹកនាំឃុំ សង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស។ ហើយ ដែលមានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងច្រើន លើសលុបនៅតែ កាន់កាប់ ដោយគណបក្ស ប្រជាជនកម្ពុជា។ លោកបណ្ឌិតបញ្ជាក់ថា និយាយជារួមការគាំទ្ររបស់ ប្រជាពលរដ្ឋ ទៅលើគណបក្ស ប្រជាជនកម្ពុជា គឺទី១.គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែល បាន សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំង មូល។ ទី២. គណបក្ស ប្រជាជនកម្ពុជា ខិតខំ ប្រឹង ប្រែង ទប់ ស្កាត់ការ វិលត្រឡប់មកវិញនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ ទី៣. គណបក្ស ប្រជាជនកម្ពុជា គឺជាតួអង្គដ៏សំខាន់ នៅក្នុងដំណើរការចរចាសន្តិភាព រហូតមានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៣ តុលា ១៩៩១។ ហើយជាបន្តបន្ទាប់មកទៀត ក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំមកនូវសន្តិភាពពេញលេញជូន ប្រជាជាតិកម្ពុជា ដែលមិនធ្លាប់មាននៅក្នុង ប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ គឺយើងទើបស្គាល់សុខសន្តិភាពពេញលេញពេញផ្ទៃ ប្រទេសនៅចុងឆ្នាំ១៩៩៨។ ទី៤. គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលបាន ខិតខំប្រឹង ប្រែង អភិវឌ្ឍន៍ជាតិឲ្យមានការរីកចំរើនស្ទើរ គ្រប់វិស័យ ជាពិសេសកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាងពីរទសវត្ស។
ហើយសមិទ្ធិផលរូបវន្ត ដែល យើងអាចឃើញដែល ជាសូចនាករណ៍សម្រាប់ការវាស់ វែងនៃការរីកចំរើន របស់ ប្រទេសកម្ពុជា គឺហេដ្ឋារចនាសម្ព័ន្ធ រូបវន្តគ្រប់បែបយ៉ាងដូចជាផ្លូវ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យ វត្ត អារាម សំណង់អគារខ្ពស់ៗ ដែលមិនធ្លាប់មាននៅក្នុង ប្រទេសកម្ពុជា។ ទី៥. ចក្ខុវិស័យ ដ៏ត្រឹមត្រូវ និងគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការដឹកនាំជាតិឆ្ពោះទៅរក ការរីកចំរើន ការអភិ វឌ្ឍន៍បន្ថែម ទៀត ជា ពិសេសចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការ ប្រែ ក្លាយ ប្រទេសកម្ពុជាឲ្យ ទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ននៅឆ្នាំ២០៥០។ ទី៦. ធនធានមនុស្សរបស់គណបក្ស ប្រជាជនកម្ពុជា ដែល ជាគណបក្សកាន់អំណាចដ៏ធំមួយនេះ សំបូរទៅដោយធនធានមនុស្ស យ៉ាង ច្រើនសម្បើមទាំង នៅថ្នាក់មូលដ្ឋាន ថ្នាក់ក្រោម ជាតិ និងថ្នាក់ ក្រោម ជាតិ ។ ទី៧. មគ្គុទ្ទេសភាព នៃប្រមុខគណបក្ស ប្រជាជនកម្ពុជា គឺការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជា ប្រធាន គណបក្ស ប្រជាជនកម្ពុជា ទេពកោសល្យភាពឆ្លាតវៃ គតិបណ្ឌិតរបស់សម្តេចបាន ធ្វើ ឲ្យ ប្រជាជនកម្ពុជាមានការទុក ចិត្ត ហើយ នៅតែបន្តឲ្យគណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាកម្ពុជាតទៅទៀត។ ដោយសារតែបទពិសោធន៍ ចំណេះដឹង និងដោយសារតែទេពកោសល្យ គតិបណ្ឌិតរបស់សម្តេច ដូច្នេះ ប្រជា ពលរដ្ឋមានការជឿជាក់។ នេះគឺជាចំណុចសំខាន់ដែល ធ្វើ ឲ្យគណបក្ស ប្រជាជនកម្ពុជាបន្តទទួលបាន នៅការគាំទ្រពីប្រជាពលរដ្ឋ។

លោកបណ្ឌិត គិន ភា សង្ឃឹមថា ទង្វើសកម្មភាព គោលនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា នឹងនៅតែបន្តផ្តោទៅលើផលប្រយោជន៍ ប្រជា ពលរដ្ឋ ផល ប្រយោជន៍ជាតិ ហើយត្រូវតែបញ្ជៀសឲ្យបានបាតុភាពអសកម្មនានៅ ក្នុងសង្គម ក៏ដូចជាឥរិយាបថមិនប្រក្រតី ឬក៏មិនសាកសមនៃអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

