Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗមួយចំនួន ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ។ កិច្ចប្រជុំនេះ បានរៀបចំឡើងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃ គ.ជ.ក.ប. ព្រមទាំង លោក លោកស្រី សមាជិកលេខាធិកាដ្ឋាន នៃគ.ជ.ក.ប. ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ទី១) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់ តាមវិស័យ ទី២) សេចក្ដីព្រាងកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ (Draft National Consumer Protection Programme) និងទី៣) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (Guideline on Pyramid Scheme and Multi-Level Marketing)។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តី បានជំរុញឱ្យ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើការស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM)។

ឯកឧត្ដមរដ្ឋមន្រ្តីបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទាំងស្រុងលើសេចក្តីព្រាងឯកសារទាំង៣ខាងលើ និងបានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ធ្វើការផ្សព្វផ្សាយឯកសារទាំង៣នេះ ជាសារធារណៈឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម (Facebook Page) ទូរទស្សន៍ (TV) និងគេហទំព័ររបស់អគ្គនាយកដ្ឋាន (Website)។ល៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×