Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាព ផលិតកម្មកសិកម្ម ពង្រីកសេដ្ឋកិច្ចក្នុងស្រុក

ខេត្តសុកត្រាំង ៖ ដោយមានភាពស្វាហាប់ក្នុងការបង្កបង្កើនផល ភូមិដឿងដាវ ស្ថិតក្នុងឃុំង៉ុកដុង ស្រុកមីស្វៀន ខេត្តសុកត្រាំង ត្រូវបានគេស្គាល់ថា ជាមូលដ្ឋានមានទម្រង់រូបភាពផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពជាច្រើនគំរូ តួយ៉ាងដូចជាទម្រង់រូបភាពចិញ្ចឹមត្រីដំរី អន្ទង់សមុទ្រ កន្ធាយ, កន្ធាយអាស៊ី ចិញ្ចឹមបង្កងវិបុលវប្បកម្មកែលម្អ។ល។

ក្នុងចំណោមនោះ លេចធ្លោជាងគេ គឺទម្រង់រូបភាពចិញ្ចឹមកន្ធាយ និង កន្ធាយអាស៊ីរបស់គ្រួសារ លោក លី សន់ ជាជនជាតិខ្មែរ ដែលផ្តល់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។

លោក ង្វៀន ត្រុងអៀម ប្រធានភូមិ ដឿងដាវ បានឱ្យដឹងថា ក្នុងអំឡុង ឆ្នាំ២០០០ ក្រុមគ្រួសារបងប្អូនជនជាតិខ្មែរស្ទើរតែទាំងអស់នៅភូមិ នេះរកស៊ីចិញ្ចឹមជីវិតដោយពឹងផ្អែកទៅលើដំណាំស្រូវពីររដូវ និងទៅធ្វើការស៊ីឈ្នួលផ្សេងៗទៀត។
ក៏ប៉ុន្តែ ផ្តើមពីការជួយឧបត្ថម្ភដោយទាន់ពេលវេលាពីសំណាក់រដ្ឋ ការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់បងប្អូននៅទីនោះជាមួយនឹងទម្រង់រូបភាពផលិតកម្មកសិកម្មសមស្របផ្សេងៗ មកទល់បច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់ភូមិសម្រេចបានជាង ៥០លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅតែជាង ១% គឺស្មើនឹងចំនួន ២គ្រួសារតែប៉ុណ្ណោះ។

បើមិយាយពីចលនាកសាងជនបទថ្មី នៅស្រុកមីស្វៀន វិញ គឺជាមូលដ្ឋានដ៏ល្បីឈ្មោះជាមួយនឹងគំរូចិញ្ចឹមបង្គា និងដាំដំណាំស្រូវ, បើគិតពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ស្រុកមីស្វៀន បានក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីដំបូងគេនៃខេត្តសុកត្រាំង។

និទាឃរដូវនាពេលថ្មីនេះ ការធ្វើដំណើរតាមដងផ្លូវជនបទ កែវភ្នែករបស់យើងនឹងត្រូវទើបប្រទះដោយការរំលេចសម្រស់ឡើងបន្ថែមទៀត គឺផ្ទះថ្មីៗជាច្រើនខ្នង , វាលស្រែ , ស្រះបង្គាទាំងឡាយ ទទួលបានអារម្មណ៍ប្លែកភ្នែកអំពីតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅកំពុងឈោងឈានឡើងយ៉ាងខ្លាំងក្លា។

ដោយមានការត្រៀមលក្ខណៈជាមុនក្នុងការកសាង ដាក់ដំណើរការ ដំណោះស្រាយសមស្របផ្សេងៗ ទោះបីជារងផលប៉ះពាល់យ៉ាងច្រើនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែនៅឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ស្រុកមីស្វៀន មានឃុំចំនួន ៣ បន្ថែមទៀត ត្រូវបានទទួលស្គាល់ជាឃុំសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ, នោះ គឺឃុំង៉ុកដុង , ថាមដូន និង ហ្វាទូលេខ១។

យោងតាម លោក ដាំង វ៉ាន់ផឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀន ឱ្យដឹងថា អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច, ប្រាក់ចំណូលជាមធ្យមរបស់ ឃុំង៉ុកដុង សម្រេចបានជាង ៥៧,៤លានដុង ក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ , រីឯ ឃុំថាមដូន សម្រេចបានជាង ៥៤,២លានដុង ក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ, ហើយ ឃុំហ្វាទូលេខ១ សម្រេចបានជាង ៥៣,៣លានដុង ក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ លើសពីកម្រិតចំណូលជាមធ្យមតាមតំបន់ជនបទនៃខេត្ត។

នាពេលបច្ចុប្បន្ននេះ អត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំទាំង ៣ គឺនៅក្រោម ១ % តែប៉ុណ្ណោះ។ ផ្តើមពីឃុំនៅតំបន់មូលដ្ឋានតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានមួយ ជីវភាពប្រជាជនជួបការលំបាកលំបិនច្រើន, ហើយមកទល់សព្វថ្ងៃនេះ ឃុំហ្វាទូលេខ១ បានឈោងឈានឡើងយ៉ាងខ្លាំងក្លា។

ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសុក្រឹតភាពជាបង្គួរ ឃុំកំពុងកសាងអគារមណ្ឌលរដ្ឋបាលថ្មី ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ស្រុកមីស្វៀន។

ត្រេកអរនាពេលស្រុកកំណើតផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោក លឿង ដាក់ចូវ ប្រជាជនភូមិហ្វាតឹន ចែករំលែកថា “អាស្រ័យដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នា សាមគ្គីភាពក្នុងការកសាងជនបទថ្មី ក្ដីសុបិនដែលពិបាកនឹងឃើញតាំងពីប៉ុន្មានជំនាន់របស់ខ្ញុំ និងប្រជាជននៅទីនេះ ឥឡូវបានក្លាយជាការពិតហើយ គឺការផ្លាស់ប្ដូរសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ឃុំង៉ុកដុង ជាឃុំឆ្ងាយដាច់ស្រយាលពីគេនៃស្រុកមីស្វៀន, ឆ្លៀតប្រើប្រាស់ឧត្តមភាពនៃមូលដ្ឋាន ប្រជាជនក្នុងឃុំអភិវឌ្ឍយ៉ាងខ្លាំងនូវមុខរបរចិញ្ចឹមបង្គា ចិញ្ចឹមគោយកសាច់ ធ្វើស្រែ ដាំដំណាំនៅលើភ្លឺ ទំនប់ ស្រះចិញ្ចឹមបង្គា… បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកែលម្អពីការលំបាកមកធូរស្រាល និងធូរធារ។

ប្រសិនបើនៅឆ្នាំ២០១៦ អត្រាគ្រួសារក្រីក្ររបស់ឃុំនេះ គឺ ៦,៦៨ % , មកដល់ឆ្នាំ២០២០ នៅត្រឹមតែ ០,៧៣ % ប៉ុណ្ណោះ, នាពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមក្នុងឃុំង៉ុកដុង បានកើនឡើងជាង ២៧លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ បើធៀបនឹងឆ្នាំ ២០១៦។ ឃុំង៉ុកដុង គឺជាឃុំមួយក្នុងចំណោមឃុំទាំងឡាយដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើនបំផុតក្នុងខេត្តសុកត្រាំង។

ដោយមានការផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងជនបទថ្មីនោះ ឃុំថាមដូន ក៏ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័សផងដែរ កម្រិតជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើង។ គំរូសេដ្ឋកិច្ចជាច្រើន ដូចជា ចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមបង្គា ដាំដំណាំ គួបផ្សំ ពហុវប្បកម្ម មានការអភិវឌ្ឍខ្លាំង ពាំនាំប្រាក់ចំណូលខ្ពស់ជូនប្រជាកសិករ។

អញ្ជើញទៅកាន់ដែនដីស្រុកមីស្វៀន នាថ្ងៃនេះ ទើបមើលឃើញគ្រប់ទិដ្ឋភាពពីការផ្លាស់ប្តូរនៅលើដែនដីមួយនេះប្រកបដោយវីរភាព។ ផ្លូវគមនាគមន៍ បរិស្ថានបៃតងស្រស់ ស្អាតទាំងឡាយ បណ្តាវាលស្រែ ស្រះបង្គា គេហដ្ឋានថ្មីៗជាច្រើនខ្នង បានបង្កើតជារូបភាពនៃតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅ។

ដោយមានអង្គភាពលំដាប់ឃុំ ចំនួន ១០/១០ បានបញ្ចប់រួចរាល់ការងារកសាងជនបទថ្មី និងឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់នោះ ស្រុកមីស្វៀន ស័ក្តិសមជាគំរូ អាចឈានទៅប្រឡងប្រណាំងលើកកម្ពស់ ខេត្តសុកត្រាំង ទាំងមូល រួមកម្លាំងកសាងជនបទថ្មី។

ក្នុងអាណត្តិ២០២០ – ២០២៥ ស្រុកមីស្វៀន បានប្ដេជ្ញាខិតខំប្រឹងប្រែងកសាងស្រុកជនបទថ្មីឱ្យកាន់តែជោគជ័យថែមទៀតស្របតាមស្មារតីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សស្រុកលើកទី ១២ ក្នុងគោលបំណងបង្កើនជីវភាព សម្ភារៈ និងស្មារតីជូនប្រជាជន៕

×