Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ស្នើសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស

ភ្នំពេញ ៖ ឯកឧត្តម ស សុខា បានស្នើសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពអោយបានជាប្រចាំ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាល ផ្តល់ជូន។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំជ្រៃ និងលោកជំទាវ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៣០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ នាឱកាសនេះ ទោះបីតិចតួចក្តី ប៉ុន្តែគឺជាការរួមចំណែកសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់ពិភពលោក ក៏ដូចជាកម្ពុជាយើង ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោក ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ និងសេដ្ឋកិច្ចសង្គមធ្លាក់ចុះ ប៉ុន្តែយើងក៏អាចនិយាយបានថា ជាភ័ព្វសំណាងខ្ពស់មួយសម្រាប់ប្រជាជនកម្ពុជាយើង ដែលមានរាជរដ្ឋាភិបាល ប្រកបដោយភាពឈា្លសវៃ និងប៉ិនប្រសប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជាបន្ទាន់នូវវិធានការបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព មានជាអាទិ៍ដូចជា ការអប់រំផ្សព្វផ្សាយអោយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការការឆ្លងរាលដាលជំងឺនេះ ជាពិសេសវិធានការ ៣កុំ ៣ការពារ ភាពម្ចាស់ការខ្ពស់ និងប្រកបដោយការបត់បែនរហ័សក្នុងការស្រាវជ្រាវរកអ្នកជំងឺ ការព្យាបាល និងការដាក់អោយនៅដោយឡែក សម្រាប់អ្នកពាក់ព័ន្ធ ការខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ជាទិញ និងការស្នើសុំ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងផលប៉ះពាល់ខ្លាំង និងវិធានការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ ជាដើម ។

ឯកឧត្តម ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋដែល អញ្ជើញចូលរួមនាឱកាសនោះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្នមានការធូរស្រាលជាងមុនក្តី ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយទេ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពអោយបានជាប្រចាំ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាល ផ្តល់ជូន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×