Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតមិនជាធម្មតាមែន! តារាចម្រៀងOriginal song ដ៏ល្បីគឺ កញ្ញា នីគីនីគី(Nikki Nikki) បានក្លាយ ទូតសុច្ឆន្ទៈ របស់ MC Park Community Mall

ភ្នំពេញ៖ ពិតជាពិសេសខ្លាំងណាស់ MC Park Community Mall បានរៀបចំកម្មវិធី ការចុះកិច្ចព្រមព្រៀងការងារជាទូតសុច្ឆន្ទៈ ជាមួយ តារាចម្រៀងOriginal song ដ៏ល្បីគឺ កញ្ញា នីគីនីគី(Nikki Nikki) នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុង សណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៦ នៃអគារវឌ្ឍនះ។

ផ្សារទំនើប Mc Park Community mall ជាផ្សារទំនើប បែបសហគមន៍ដែលស្ថិតតាមបណ្តោយផ្លូវ សម្តេចមុន្នីរ៉េត ( ២១៧ ) នៅតំបន់ស្ទឹងមានជ័យដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលហ៊ុំព័ទ្ធទៅដោយ អគាពាណិជ្ជកម្មតូចធំជាច្រើនព្រមទាំង ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានទំនើបៗជាច្រើនទៀតផងដែរ , មិនតែប៉ុណ្ណោះ MC Park Community Mall គឺជាកន្លែងដែលមានអាជីវកម្មប្រមូលផ្តុំ ដោយអាជីវកម្មជាច្រើនប្រភេទ ( Tube Coffee, PAPA JONH’s, Yi Fang, ហានុ, គុយទាវទូកលើគោក, Team Coffee & Restaurant, Master Care, ស្ថានីយ៍ប្រេងឥន្ទនះ Totalស្ទឹងមានជ័យ, ATM Cathay & Bred bank,…) បន្ថែមលើសពីនេះទៅទៀតMC Park ក៏មាន សួនកម្សាន្ត សួនកំសាន្តកុមារ ដែលអាចឲ្យមានការជួបជុំកម្សាន្តជជែកពិភាក្សារការងារ ។ល។ ជាពិសេសមាន SKY Bar ស្ពានថ្មើរជើងលើអាកាស ដែលមានទេសភាព ស្អាត គួរឲ្យចង់គយគន់នាពេលល្ងាច។

គួរបញ្ជាក់ផងដែរថា ការរៀបចំពិធីនេះគឺដើម្បីជាការ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ វត្តមានរបស់កញ្ញា
នីគីនីគី(Nikki Nikki) ក្នុងការចូលរួមចំណែកជាអ្នកតំណាងផ្សព្វផ្សាយ របស់ MC Park Community Mallទៅកាន់មហាជន នឹង ចង់បង្ហាញមហាជនអោយបានទទួលជ្រាបពីបទពិសោធន៏ក្នុងការ ទទួលយកភាពទំនើបក្នុងការជួបជុំ តាមតំបនសហគមន៍ដែលនៅជិតផ្ទះ របស់អស់លោកអ្នក។

ដោយផ្អែកទៅលើចក្ខុវិស័យមួយនេះហើយទើបថ្ងៃនេះ ធ្វើអោយ ផ្សារទំនើបMC Park សម្រេចចិត្តជ្រើសរើស កញ្ញា នីគី នីគី ធ្វើជាទូតសុច្ឆន្ទះ តំណាងឲ្យ MC Park Community របស់យើង។ នេះបើតាមប្រសាសន៏របស់គណះគ្រប់គ្រងរបស់ MC Park Community Mall។
ដូចដែលមហាជនបានជ្រាបហើយថា ក្រៅពីប្រជាប្រិយភាពដ៏ល្បីល្បាញ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត និងភាពប៉ិនប្រសព្វ របស់កញ្ញា នីគី នីគី ទូតសុច្ឆន្ទៈរបស់យើង កញ្ញាត្រូវបានគេទទួលស្គាល់ថាជា ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ដែល ពោពេញដោយចំណេះដឹង សមត្ថភាព ក្លាហាន ស្រស់ស្អាត មានទាំងព្រម ហើយគុណតម្លៃ ទាំងនេះពិតជាសក្តិសមជាទូតសុច្ឆន្ទៈ នៃផ្សារទំនើបបែបសហគមន៍របស់យើងខ្ញុំ និង គួអោយកោតសរសើរយ៉ាងក្រៃលែង ។

ដោយឡែក កញ្ញានីគីនីគី (Nikki Nikki)ដែលជាទូតសុច្ឆន្ទះ ក៏បានបង្ហាញពីការយល់ឃើញចំណាប់អារម្មណ៍ លើការទទួលបានឱកាសធ្វើការងារជាមួយ MC Park ក្នុងនាមជាទូតសុច្ឆន្ទះ
“ ចំពោះរូបនាងខ្ញុំផ្ទាល់ មានចាប់អារម្មណ៍ហើយពិតជាពេញចិត្តយ៉ាងខ្លាំងទៅលើចក្ខុវិស័យរបស់ MC Park Community Mall ការបង្កើតអោយមាននូវ ផ្សារទំនើប បែបសហគមន៍ នៅចំតំបន់ស្ទឹងមានជ័យមួយនេះ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថា នៅតំបន់នោះ គឺជាតំបន់មួយ ដែលពិបាកក្នុងការស្វែងរកទីតាំង សម្រាប់ចំណតដែលមានទីធ្លាធំទូលាយ ហាងអាហារ សួនកម្សាន្ត ផ្សេងៗ និយាយរួមគឺទីតាំងមួយដែលផ្តល់នូវសេវាកម្ម ដែលកាន់តែប្រសើរ ជាមួយតម្លៃសមរម្យ និងចម្រុះនៅកន្លែងតែមួយ ក្នុងពេលតែមួយ ។

នេះគឺជាហេតុផលចំបងដែលធ្វើអោយរូបនាងខ្ញុំធ្វើសម្រេចចិត្ត ដោយមិនស្ទាក់ស្ទើរក្នុងការទទួលយកការងារជា ទូតទូតសុច្ឆន្ទះផ្លូវការ របស់ MC Park Community Mall នោះឡើយ ។ ”

យោងទៅតាម អារម្មណ៏នឹងមតិនៃការសហការ របស់ភាគីទាំងសងខាង, ដូច្នេះ ចង់ដឹងថាតើ MC Park Community Mall នឹង Idol (Nikki Nikki) នឹងមានអ្វីដែលថ្មីសម្រាប់ តំបន់ស្ទឹងមានជ័យ ក៏ដូចជាបងប្អូនដែលតែងតែគាំទ្រ MC Park សូមរងចាំតាមដាន ជាមួយគ្នាណា…!
គួរជម្រាបដែរថាMC Park Community Mall មិនត្រឹមតែមាន ទីតាំងសម្រាប់ ថតរូបស្អាតៗ អាចសម្រាកលំហែរនឹងជួបជុំ ប៉ុណ្ណោះទេ MC Park ក៏មាន ទីតាំងសម្រាប់ជួល តូចធំ អាចបើកជា ហាងអាហារ, ហាងនំបុ័ង,
ហាងភេសជ្ជះ នឹង សេវាកម្មផ្សេងៗ…..ល,ទៅតាមតម្រូវការអាជីវកម្ម របស់អស់លោកអ្នក ជាពិសេសក៏មាន
តូបតូចៗសម្រាប់ជួលនឹងតម្លៃចាប់ពី២០០ដុល្លារក្នុង១ខែ តាមប្រភេទអាជីវកម្មបែបគ្រួសារ( Street Food) ដែលមានទីតាំងនៅជាប់នឹងសួនកុមាររបស់ MC Park នឹងមានតម្លៃសមរម្យ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីរ៉េត(២១៧) ហួសពីផ្សារស្ទឹងមានជ័យចាស់ ប្រមាណ ជា ៥០០ម នៅខាងឆ្វេងដៃ (បើយើងធ្វើដំណើរពីស្ពានអាកាសស្ទឹងមានជ័យ) ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់
ឬខលមកកាន់លេខទូរស័ព្ទ៖ 𝟎87 899 689 / 017 578 188 .
ស្វាគមន៍ទូតសុច្ឆន្ទៈ របស់ MC PARK

×