ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានគិតគូរពីការដំឡើងប្រាប់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយសារតែមានការខកខានមិនបានដំឡើងរយៈពេល២ឆ្នាំហើយដោយសារវិបត្តិកូវីដ-១៩។

សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច បានអញ្ជើញ ប្រគល់សញ្ញាបត្រជូនសិស្ស សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមានប្រាក់បៀវត្សទាប នឹងត្រូវបានដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្សក៏ត្រូវបានដំឡើងផងដែរដើម្បីជួយសម្រួលដល់មន្រ្តីរាជការ។

សម្តេចតេជោ បញ្ជាក់ថា ការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យយ៉ាងហោចណាស់ បានចំនួន ១.៥០០.០០០ រៀល ក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិចឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម