ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថា ក្រុមប្រឆាំងគេនិយាយអង់គ្លេសយកល្អជាមួយអន្តរជាតិ ប៉ុន្តែនិយាយខ្មែរបង្កាច់បង្ខូចបំពុលសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប ថា សម្រាប់អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពដល់ប្រជាជន យើងមិនដឹងទេ តែសម្រាប់កម្ពុជា ផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត, ដូច្នេះ ខណៈដែលកម្ពុជារងនូវការរាតត្បាតជំងឺកាចសាហាវកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានផែនការច្បាស់លាស់ ហ្មត់ចត់ ក្នុងការចាក់ស្រោចវ៉ាក់សាំងការពារអាយុជីវិតប្រជាជនទៅគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយ, ប៉ុន្តែផ្ទុយទៅវិញ ក្រុមប្រឆាំងបែកជាបំផុសបំផុលបំពុលសង្គមធ្វើវិទ្ធង្សនាគ្រប់យ៉ាងក្នុងគំនិតទុច្ចរិតបំផ្លាញផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងធ្វើឲ្យប្រជាជនមានការយល់ច្រឡំជាច្រើនរូបភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខណៈអញ្ជើញជា អធិបតីក្នុងពិធីចែកសញ្ញាបត្រជូនសិស្សមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាលចំនួន ២,៣៨៨នាក់ នាព្រឹក ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសនថា ពុតត្បុតទុច្ចរិតរបស់ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង គឺ ដំបូង គេហាមពលរដ្ឋមិនឱ្យទៅទទួលចាក់វ៉ាក់សាំង, បន្ទាប់មកគេរុញពលរដ្ឋឱ្យទៅដណ្តើមវ៉ាក់សាំង នៅពេលកម្ពុជាកំពុងខ្វះវ៉ាក់សាំង, គោលបំណងរបស់គេ គឺធ្វើឱ្យមានចលាចលក្នុងពេលដែលកើតមានវិបត្តិកូវីដ-១៩ ពេលនោះ អាចថាជំងឺកាចសាហាវកូវីដ-១៩ និងឆ្លងរីករាលដាលខ្លាំងក្លា ពិបាកទប់ស្កាត់ គ្រប់គ្រង ហើយអាចនឹងសម្លាប់ប្រជាជនជាបន្តបន្ទាប់ ដូច្នេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលមិនអាចបណ្ដោយឲ្យប្រជាពលរដ្ឋស្លាប់ដោយបែបនេះទេ គឺយើងត្រូវតែផ្ដល់អាទិភាពលើការរស់រានមានជីវិត។

ប៉ុន្តែ, ទោះជាយ៉ាងណា ឧបាយកលទុច្ចរិតដ៏ពិសពុល របស់ក្រុមប្រឆាំងលើការចាក់វ៉ាក់សាំង ត្រូវបរាជ័យ ព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រច្បាស់លាស់ រឹងមាំ ចាក់ស្រោចវ៉ាក់សាំងទៅលើប្រជាជនតាមរបៀបផ្ការីក ដើម្បីបង្កើនភាពស៊ាំទៅក្នុងសហគមន៍ ឥឡូវយើងទទួលបានជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩កម្រិតខ្ពស់បំផុតហើយ បើទោះបីសង្គ្រាមកូវីដ-១៩នេះ មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការផ្ដល់អនុសាសន៍ទៅវិញទៅមករវាងសហភាពអឺរ៉ុប និងកម្ពុជា ត្រូវតែមាន, ប៉ុន្តែគប្បីត្រូវពិចារណាពិចារណាទៅលើចំណុចខុស និងត្រូវ , ចំណុចត្រឹមត្រូវ និងទុច្ចរិតរបស់ក្រុមប្រឆាំងផងដែរ។ ក្រុមប្រឆាំង គេនិយាយជាភាសាអង់គ្លេសទៅកាន់សហភាពអឺរ៉ុប តាមបែបយកល្អ យកភាពត្រឹមត្រូវតាមបែបបច្ចេកទេសរបស់ពួកគេ ប៉ុន្តែ ពេលគេនិយាយខ្មែរសំដៅមកប្រទេសកម្ពុជា គឺជាការប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបំពុលសង្គម ដែលនេះហើយសហភាពអឺរ៉ុបមិនបានយល់ដល់ការពិតរបស់ក្រុមប្រឆាំងដែលធ្វើសកម្មភាពលើកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក់ស្ដែងរយៈពេល ៣៧ថ្ងៃហើយ កម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះឡើយ ខណ:កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង ១០លានដូសទៀត, នៅចិន ១៥លានដូស, អាមេរិក ៥.៥លានដូស និងអូស្ត្រាលី ៥សែនដូស។ ដូច្នេះ ប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជាបន្តទៀត បើទោះដូសជុំវិញនោះ ជាដូសទី៥ ឬដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម