ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Campbell បានពិភាក្សាអំពីពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០នាទី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលលោកជំទាវ Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី Australian Government Department of Foreign Affairs and Trade ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់ប្រទេសកម្ពុជា។

លោកជំទាវ Campbell និង ឯកឧត្តម ប្រាក់ សុខុន បានពិភាក្សាអំពី ការគាំទ្ររបស់អូស្ត្រាលីដល់កម្ពុជាដែលជាប្រធានអាស៊ាន និងទំនាក់ទំនងទ្វេភាគីរបស់យើង រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កម្មវិធីជំនួយអភិវឌ្ឍន៍ ការគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺកូវីដរបស់កម្ពុជា ព្រមទាំងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

លោកជំទាវ Campbell និង ឯកឧត្តម ប្រាក់ សុខុន ក៏បានពិភាក្សាផងដែរ អំពីបញ្ហាសំខាន់ៗក្នុងតំបន់ រួមទាំងវិបត្តិនៅប្រទេសអ៊ុយក្រែន និងមីយ៉ាន់ម៉ា។

អូស្រ្តាលីគឺជាដៃគូដ៏យូរអង្វែង និងពិតប្រាកដរបស់កម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរ។ យើងកំពុងបន្តធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរបស់យើង ធ្វើអោយប្រសើរឡើងនូវការរីកចម្រើនដែលមាននិរន្តរភាព ព្រមទាំងរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម