Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់អង្គការពាណិជ្ជកម្មពិភពលោក សន្យាជួយលើវិស័យពាណិជ្ជកម្មនៅកម្ពុជា និងពាណិជ្ជកម្មអេឡិចត្រូនិច

ភ្នំពេញ ៖ លោកបណ្ឌិត រ៉ាតណាក់កា អេឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា, បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ និងភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា, និងសន្យាធ្វើឲ្យវិស័យនេះរីកចម្រើនជាបន្តទៀតទាំងពាណិជ្ជកម្មអេឡិចត្រូនិច។

ជំនួបពិភាក្សាដែលបានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ នេះ មន្ត្រីជាន់ខ្ពស់របស់អង្គការពាណិជ្ជកម្មពិភពលោក លោក រ៉ាតណាក់កា អេឌីការី (Ratnakar Adhikari) បានថ្លែងទៀតថា ក្រុមការងាររបស់លោកនឹងគាំទ្រពាក្យរីកចម្រើននៃវិស័យពាណិជ្ជកម្ម របស់កម្ពុជា និងគាំទ្រនូវយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច 2019-2023 និងភាពជាដៃគូដ៏រឹងមាំ។

លោក រ៉ាតណាក់កា អេឌីការី បានបង្ហាញថា តាមរយៈផ្សារខេមបូត្រេដ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងមានឱកាសក្នុងការសម្របខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារសាកល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើលេខាធិការដ្ឋានកម្មវិធី EIF បន្តពង្រឹងនូវកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោងនានាដែលទទួលបានការឧបត្ថម្ភពីកម្មវិធី EIF ជាពិសេសគម្រោងសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ (CTIS 2019-2023) ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់, ឥឡូវពេលនេះទទួលបានការគាំទ្រពី លោក រ៉ាតណាក់កា អេឌីការី (Ratnakar Adhikari) មន្ត្រីជាន់ខ្ពស់របស់អង្គការពាណិជ្ជកម្មពិភពលោកហើយ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីការដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះនូវផ្សារខេមបូត្រេដ (Cambodiatrade.com) ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ផ្សព្វផ្សាយ និងលក់នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងនោះរួមមានសហគ្រាសដឹកនាំដោយសហគ្រិនជាស្រ្តីផងដែរ និងកំពុងដំណើរការនៅលើទីផ្សារកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×