Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតរយៈពេល ៥ខែ កម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ចំនួន ៣,៧២៩លានដុល្លារ នេះដោយសារតែមានការយល់អំពីគ្នា

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បង្ហាញថា គិតរយៈពេល ៥ខែ ឆ្នាំ២០២២ កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទំហំទឹកប្រាក់ចំនួន ៣,៧២៩លានដុល្លារ កើនឡើងចំនួន ៥៧.៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានតែ ២,៣៦៤លានដុល្លារ។

ចំពោះការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បញ្ជាក់ពី ភាពល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមរិក ក្នុងការដោះដូរទំនិញរវាងគ្នា និងគ្នា។ អាមេរិក គឺជាទីផ្សារនាំចេញលេខមួយ និងជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជា។

មុខទំនិញដែលកម្ពុជានាំចេញភាគច្រើន ដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។

ប្រទេសដែលកម្ពុជានាំចេញច្រើនបន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១,០៧៩លានដុល្លារ, ប្រទេសកាណាដា មានចំនួន ៤៥១លានដុល្លារ និងប្រទេសថៃមានចំនួន ៤៣៨លានដុល្លារ។

ចំពោះអាមេរិក បាននាំចូលមកកម្ពុជាមានទឹកប្រាក់ចំនួន ១៣៤លានដុល្លារ កើនឡើងចំនួន១០.៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ១២១លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×