ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ និងJICA ចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការ នូវគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី «ការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)»

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីនិងចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី “ការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)” រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) នាទីស្ដីការក្រសួងយុត្តិធម៌ រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងរពង្រឹងនូវកម្មវិធីនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀតក្នុងវិស័យរដ្ឋប្បវេណីឱ្យបានកាន់តែល្អប្រសើរ។ តាមរយ:គម្រោងនេះ កម្មវិធីនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ចៅក្រម និងអ្នកវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ។

គម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ ជំហានទី៦ នេះ មានរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៧ ក្រោមកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

JICA បានចាត់ទុកការពង្រឹងវិស័យច្បាប់ និងយុត្តិធម៌ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា ដែលប្រទេសជប៉ុនជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយគម្រោងនេះមានគោលបំណងដើម្បីពង្រឹងប្រព័ន្ធនៃការបណ្ដុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកប វិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណ៏ និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀត ក្នុងវិស័យរដ្ឋប្បវេណឱ្យបានកាន់តែល្អប្រសើរ។ តាមរយ:គម្រោងនេះ ប្រព័ន្ធនៃការបណ្ដុះបណ្តាលប្រកបដោយ ប្រសិទ្ធភាពនឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្ដុះបណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ: តុលាការ។

យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ នឹងផ្តល់ផលល្អសម្រាប់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម