Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋកម្ពុជា និងបរទេស អាចប្រើប្រាស់រថយន្ត ford ក្រុមហ៊ុនអាមេរិក ផលិតនៅកម្ពុជាផ្ទាល់បានហើយ

ពោធិ៍សាត់ ៖ រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. សាងសង់រួចរាល់ និងដាក់ឲ្យដំណើរការហើយ, ជាក់ស្តែងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford នេះ មានតម្លៃប្រមាណ២១ លានដុល្លារ ទីតាំស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាសមិទ្ធផល និងជាកោសិកាចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ហើយក៏ជា មោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំង និងកម្ពុជាទាំងមូល ដោយមានក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិកបោះទីតាំងវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everes ដែលទទួលសិទ្ធិស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។

ក្រៅតែពីរោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគ នៅក្នុងតំបន់នេះជាច្រើនទៀត ដូចជា រោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាប្លិ៍។ល។ ដែលនេះគឺដោយសារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×