ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរង់ចាំយ៉ាងអន្ទះសារនូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនាពានបាល់ទាត់ពិភពលោកមួយនេះ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពានដើរមកបង្ហាញជូនទស្សនាដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។

ព្រឹត្តិការណ៍ដ៏ពិសេសនេះបានចាប់ផ្តើមជាមួយនឹងការសម្តែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។
ទោះបីអ្នកមានសំណាងចូលរួមត្រឹមតែ ២ពាន់នាក់មានសិទ្ធិផ្តាច់មុខថតរូបជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀតក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគុំតន្ត្រីដែលបានរៀបចំធ្វើឡើងបន្ទាប់ពីការបើកបង្ហាញពាន បានបើកស្វាគមន៍សាធារណជនទូទៅជាមួយនឹងការសម្ដែងពី DJ និងសិល្បករសិល្បការនីក្នុងស្រុកល្បីៗផងដែរដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។

ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការរៀបចំ ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភព FIFA World Cup™ ដោយផ្តល់ឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជុំវិញពិភពលោកនូវឱកាសដើម្បីមើលពានរង្វាន់បាល់ទាត់ដែលគ្រប់ប្រទេសប្រាថ្នាចង់បានបំផុតនៅលើពិភពលោក មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022™។
វាជានិមិត្តសញ្ញាកីឡាដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក នឹងជានិមិត្តរូបមិនអាចកាត់ថ្លៃបាន ពានរង្វាន់បាល់ទាត់ពិភពលោកពិតប្រាកដ FIFA World Cup™ (រូបដើម) អាចនឹងត្រូវបានកាន់នឹងប៉ះផ្ទាល់ដោយក្រុមមនុស្សមួយចំនួនតូចដែលត្រូវបានសម្រិតសម្រាំងជម្រើសយ៉ាងខ្លាំង រួមមានអតីតអ្នកឈ្នះនៃការប្រកួតបាល់ទាល់ពិភពលោក FIFA World Cup™ និងប្រមុខរដ្ឋតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ ចាប់ផ្តើមនៅក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ហើយនេះ គឺលើកទី៥ ហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា។

បេសកកម្មនៃព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ រៀបចំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗដែលដំណើរគោចរនេះបានទៅដល់។ នេះជាលើកដំបូងបង្អស់ ដែលអ្នកចូលរួមនឹងត្រូវបានដឹកនាំដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ជាលក្ខណៈឌីជីថល កាត់បន្ថយសំរាមនៅគ្រប់កន្លែងសម្រាកសម្រាប់ដំណើរកម្សាន្តមួយនេះ សម្ភារៈទាំងអស់ គឺ ផលិតនៅក្នុងស្រុក នឹងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារៈ រួមទាំងធនធានផ្សេងៗទៀតផងដែរ។

អំពីក្រុមហ៊ុន កូកា-កូឡា (The Coca-Cola Company)
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈដែលមានផលិតផលក្នុងប្រទេសនិងដែនដីជាង ២០០ ប្រទេសនិងដែនដីនៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន។ យើងចែកចាយភេសជ្ជៈដែលមានម៉ាកយីហោតម្លៃរាប់ពាន់លានដុល្លារជាច្រើនប្រភេទនៅទូទាំងពិភពលោក។ ភេសជ្ជៈដែលមានជាតិហ្គាសរបស់យើងមានដូចជា កូកា-កូឡា Sprite និង Fanta ។ ផលិតផលផ្តល់ជាតិទឹក សម្រាប់អ្នកលេងកីឡា កាហ្វេ និងតែ របស់យើង រួមមាន Dasani, smartwater, ទឹក វីតាមីន, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak, Honest និង Ayataka។ ហើយក៏មានផលិតផលជាប្រភេទផ្តល់អាហារូបត្ថម្ភ ទឹកផ្លែឈើ ទឹកដោះគោ និងភេសជ្ជៈដែលចម្រាញ់ចេញពីរុក្ខជាតិផងដែរ ដែលរួមមាន Minute Maid, Simply, innocent, Del Valle, fairlife និង AdeS ។ យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់ប្រជាជន សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍វិញ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន នៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។ រួមជាមួយនឹងដៃគូច្រកភេសជ្ជៈរបស់យើង យើងមានបុគ្គលិកកំពុងបម្រើការងារផ្ទាល់ជាង ៧០០.០០០ នាក់ ដែលជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូលចូលទៅកាន់នៅគេហទំព័រ www.coca-colacompany.com និងអាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook, និង LinkedIn។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ហើយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារ ប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា ក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈ ប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផល ដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុង ធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd៕






