Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាធានយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញៈ ឯកឧត្តម នួន ផារ័ត្ន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួល គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

លោក ហ៊ុត កុសល តំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ នាំយកនូវអំណោយរួមមាន ៖
អង្ករចំនួន ៥ តោន មីចំនួន ២៥០ កេស ត្រីខចំនួន ២៥០ យួរ Covid-19 Test Kits ចំនួន ១,៥០០ និងថវិកាចំនួន ១០ លានរៀល ប្រគល់ជូនឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។

ក្នុងនាមតំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា លោក ហ៊ុត កុសល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម នួន ផារ័ត្ន ប្រធានយុវជនគណបក្ស រាជធានីភ្នំពេញ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ធ្វើឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×